សហរដ្ឋអាមេរិក រួមជាមួយនឹង៦០ប្រទេសផ្សេងទៀត បានចាប់ផ្តើមធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកដែលមានឈ្មោះថា International Maritime Practice/Cutlass Express (IMX/CE) ឆ្នាំ២០២២ ដោយមានកម្លាំងទាហានចូលរួម៩ពាន់នាក់ និងនាវាចម្បាំង៥០គ្រឿង ។ ការធ្វើសមយុទ្ធកម្លាំងទាហានជើងទឹក IMX/CE ឆ្នាំនេះក៏បានចូលរួមសាកល្បងពីយន្តហោះគ្មានមនុស្សបើកផងដែរដែលសមយុទ្ធនេះគឺជាសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។ មេបញ្ជាការកងទ័ពកម្លាំងទាហានជើងទឹកអាមេរិក Brad Cooper បានឱ្យដឹងថា សមយុទ្ធ IMX/CE មានចំណុចលេចធ្លោជាច្រើន ។ ទីមួយ គឺជាសមយុទ្ធទ្រង់ទ្រាយធំដែលរៀបចំឡើងដោយអាមេរិក មានជាង៦០ប្រទេសចូលរួម ។ ទីពីរ គឺជាសមយុទ្ធដែលមានសម្ភារធ្វើសឹកសម័យទំនើបជាច្រើនចូលរួម ដោយមានយន្តហោះគ្មានមនុស្សបើក៨០គ្រឿងមកពី១០ប្រទេសចូលរួម។ សមយុទ្ធនឹងត្រូវធ្វើឡើងនៅឈូងសមុទ្រអារ៉ាប់ សមុទ្រអារ៉ាប់ ឈូងសមុទ្រអូម៉ង់ សមុទ្រក្រហម និងផ្នែកមួយនៃសមុទ្រភាគខាងជើងឥណ្ឌា ដោយសមយុទ្ធអូសបន្លាយរហូតដល់ថ្ងៃទី១៧ខែកុម្ភៈ។ សមយុទ្ធបានធ្វើឡើងក្នុងពេលដែលអាមេរិក និងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នាជុំវិញបញ្ហាអ៊ុយក្រែន ។ សមយុទ្ធមានគោលដៅទប់ស្កាត់ការវាយប្រហារពីប្រទេសរុស្សុីដោយអាវុធបរមាណូ ៕ដោយសាធី
រូបថត៖anninhthudo.vn