អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានប្រកាសថា ព្យុះព្រិលទ្រង់ទ្រាយធំបានវាយប្រហារនៅតំបន់ភាគខាងត្បូងអាមេរិក គំរាមកំហែងដល់ពលរដ្ឋ១៧ស្រុកនៅក្នុងរដ្ឋនេះ។ លោក Greg Abbott បានប្រ កាសនៅថ្ងៃទី៣ខែកុម្ភៈ(ពេលវេលានៅអាមេរិក)ថា «ព្យុះព្រិលបានគំរាមកំហែងដល់អាយុជីវិតពលរដ្ឋ នៅក្នុងស្រុក Bosque, Dallas, Delta,…ក្នុងតំណែងជាអភិបាលរដ្ឋខ្ញុំសូមប្រកាសអាសន្ននៅក្នុងរដ្ឋនេះ ដោយអនុញ្ញាតឱ្យប្រើប្រាស់ធនធានក្នុងរដ្ឋដើម្បីទប់ស្កាត់គ្រោះមហន្តរាយ»។ សារព័ត៌មាន AP បានដកស្រង់ព័ត៌មានពីគេហទំព័រ Flight Aware ដែលបានផ្សាយថា មានជើងហោះហើរជាង៩០០០ជើងនៅទូទាំងអាមេរិកត្រូវបានលុបចោលនៅថ្ងៃទី៣និងទី៤ ខែកុម្ភៈ ដោយសារអាកាសធាតុត្រជាក់និងធ្លាក់ព្រិលខ្លាំង ។ តាមមន្ត្រីគ្រប់គ្រងបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតី Dallas នៅក្នុងរដ្ឋតិចសាស់ត្រូវបានផ្អាកការហោះហើរ ដោយមានអ្នកដំណើរជាង៧ពាន់នាក់ត្រូវដេកនៅអាកាសយានដ្ឋាន ហើយអ្នកដំណើរទាំងនោះត្រូវបានផ្គត់ផ្គង់ភួយខ្នើយសម្រាក់ស្នាក់នៅឆ្លងពេល ។ ក្នុងពេលជាមួយគ្នានោះដែរ ព្យុះព្រិលក៏បានវាយប្រហារនៅក្នុងរដ្ឋ Ohioផងដែរ ដោយពលរដ្ឋជាង ៧ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់៕ ដោយសាធី
រូបថត៖AP