ឃាត់​ខ្លួនម្ចាស់រោងម៉ាស៊ីនអារឈើខុសច្បាប់​ នៅស្រុកបរសេដ្ឋ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ឃាត់ខ្លួនម្ចាស់រោងម៉ាស៊ីនអារឈើខុសច្បាប់​ នៅស្រុកបសេដ្ឋ​ នៅថ្ងៃទី០៤ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ នៅចំណុចភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យម្នាក់ ឈ្មោះ ផូ យុទ្ធា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ 

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​ បានឱ្យដឹងថា​ ដោយបានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែកុម្ភៈ​ ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរសេដ្ឋ បានដឹកនាំដោយលោកវរសេនីយ៏ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរសេដ្ឋ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផូ យុទ្ធា តាមដីកាបង្គាបឲ្យចាប់ខ្លួន ពីបទបង្កើតរោងម៉ាសុីនអារឈើប្រភេទមធ្យមដោយគ្មានប្រកាស លេខ៣៨០ ដក.បចខ«ខ»ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១របស់ចៅក្រមជំនុំជម្រះ ងួន វុទ្ធី សាលាដំបូងខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print