បេក្ខភាពប្រធានាធិបតី ម៉ាន់នី ប៉ាក់គីអាវ សន្យាថានឹងយកលុយពុករលួយពីលោកម៉ារកូសមកជូនជាតិវិញបើជាប់ឆ្នោត

ចែករំលែក៖

កន្លងមកស្តេចប្រដាល់សកល ម៉ាន់នី ប៉ាក់គីអាវ បានប្រកាសថា នឹងស្រាវជ្រាវចាប់ខ្លួនមន្ត្រីជាច្រើនរូបមកដាក់ទោសពីបទពុករលួយ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន ។ នៅពេលនេះលោកក៏បានប្រកាសថានឹងយកប្រាក់ពុករលួយរាប់ពាន់លានដុល្លារពីអតីតមេដឹកនាំ Marcosមកជូនជាតិវិញ។ សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៤ខែកុម្ភៈថា អតីតសេ្ដចប្រដាល់អាស៊ី Manny Pacquiao នៅថ្ងៃសុក្រនេះបានសន្យាថាលោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងកម្ចាត់អំពើពុករលួយ ក៏ដូចជាប្រមូល ត្រឡប់មកវិញនូវទ្រព្យសម្បត្តិរដ្ឋមានតម្លៃរាប់ពាន់លានដុល្លារដែលបានបាត់បង់ក្រោយការដួលរលំនៃរបបដឹកនាំរបស់មេដឹកនាំផ្ដាច់ការហ្វីលីពីនលោក Marcos។ បើតាមលោក Manny Pacquiao គណៈកម្មការប្រធានាធិបតីស្ដីពីរដ្ឋាភិបាលល្អ ឬហៅកាត់ថា PCGG ដែលបានប្រមូលត្រឡប់មកវិញនូវប្រាក់ ៣.៤១ពាន់លានដុល្លារនៃទ្រព្យសម្បតិ្តរបស់គ្រួសារលោក Marcos ក្នុងរយៈពេល៣៣ឆ្នាំមកនេះ នឹងត្រូវបានផ្ដល់អំណាចបន្ថែមដើម្បីរឹបអូសប្រាក់បន្ថែមទៀត ប្រសិនបើរូបលោកជាប់ឆ្នោតជាប្រធានាធិបតី។ បេក្ខភាពប្រធានាធិបតី Pacquiao បានគូសបញ្ជាក់ដូច្នេះថា «អំពើពុករលួយ គឺជាហេតុផលមួយដែលធ្វើឱ្យប្រទេសរបស់យើងក្រីក្រ ដោយសារតែមានពួកចោរនៅក្នុងជួររដ្ឋាភិបាល ដូច្នេះយើងចាំបាច់ត្រូវលុបបំបាត់អំពើពុករលួយចោល»។ គ្រួសាររបស់លោក Marcos ត្រូវបានគេចោទប្រកាន់ថាបានកឹបកេងលុយដោយខុសច្បាប់ប្រហែលជា១០ពាន់លានដុល្លារក្នុងពេលលោកកំពុងកាន់អំណាច។ លោក Ferdinand Marcos Jr ដែលជាកូនប្រុសរបស់លោក Marcos និងជាបេក្ខជនប្រធានាធិបតីហ្វីលីពីនឈានមុខគេម្នាក់បាននិយាយកាលពីថ្ងៃទី២៥ ខែមករា នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុមួយថាលោកនឹងគោរពតាមច្បាប់ ព្រមទាំងការសម្រេចចិត្តរបស់តុលាការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិគ្រួសាររបស់លោក៕ ដោយសាធី
រូបថត៖TTXVN-VNA.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print