លទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២  ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២។ 

នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក .ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨និង១៥នាទីព្រឹក នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងតួតគាមអនាម័យ។

២-បញ្ហាផ្សេងៗ ។

ក្រោយពីបានស្តាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តរបស់វិស័យកសិកម្ម ក្នុងក្របខ័ណ្ឌបង្កើនផលិតភាព ពិពិធកម្មកសិកម្ម នឹងកសិ-ធុរកិច្ច ខណៈដែលព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសសមាជិកអាស៊ាន និងអង្គការ ពាណិជ្ជកម្មពិភពលោក ព្រមទាំងត្រូវបានទទួលស្គាល់ជារដ្ឋភាគីភ្ជាប់កាតព្វកិច្ចនៃអនុសញ្ញាអន្តរជាតិ ស្តីពីការការពាររុក្ខជាតិ កាលពីឆ្នាំ១៩៥២ ដែលមានសមាជិកភាគីសរុប១៣៩រដ្ឋ។

សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយផ្អែកលើគោលនយោបាយនិងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាននៅក្នុងព្រះរាជាណាចក កម្ពុជា ព្រមទាំងកិច្ចព្រមព្រៀងនិងអនុសញ្ញាក្នុងតំបន់និងអន្តរជាតិស្តីពីការការពាររុក្ខជាតិនិងភូតគាម អនាម័យ និងជាពិសេស យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកផុតម្រើននៃ វិស័យកសិកម្ម ក្នុងក្របខ័ណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៏សមាហរណកម្មសេដ្ឋកិច្ច ពិភពលោកប្រកបដោយការប្រកួតប្រជែង។ 

សេចក្តីព្រាងច្បាប់នេះមានគោលបំណងកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្ត វិធានការការពាររុក្ខជាតិនិងវិធានការភូតគាមអនាម័យ ការការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំង សន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាម អនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផល ដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនិង ការលើកកម្ពស់សុខុមាលភាពនិងសុខភាពសាធារណៈ ប្រកបដោយនិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រងការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើនេះ សេចក្តីព្រាងច្បាប់ខាងលើនឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការ អភិវឌ្ឍវិស័យកសិកម្ម ដូចជា ការការពារផលប្រយោជន៍របស់ប្រជាកសិករតាមរយៈការគ្រប់គ្រង ការពាររុក្ខជាតិនិងអនុវត្តវិធានការភូតគាមអនាម័យ,ការគាំទ្រគោលនយោបាយនិងយុទ្ធសាស្ត ជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជបនីយកម្មកសិកម្ម, ការផ្ដល់នូវឧបករណ៍ បទដ្ឋានគតិយុត្តដ៏រឹងមាំ និងយន្តការគ្រប់ជ្រុងជ្រោយ័ក្នុងការអនុវត្តវិធានការការពាររុក្ខជាតិនិង ភូតគាមអនាម័យ ការផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ គ្រប់គ្រង សុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និង់សុវត្ថិភាពផលិផលកសិកម្មប្រកបដោយ ភាតរបរិស្ថាននិងនិរន្តរភាព, ការរក្សាអធិបតេយ្យភាពនិងសន្តិសុខភូតគាមអនាម័យ, ការបំពេញ បាននូវលក្ខខណ្ឌតម្រូវនិងស្តង់ដារភូតគាមអនាម័យអន្តរជាតិ និងការផ្ដល់ជំនឿទុកចិត្តជាមួយ ប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពលកម្មពេញលេញ ក្នុងការចរចាបើកទីផ្សារនាំចេញកសិផល កម្ពុជាជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក។

សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យត្រូវបានរៀបចំឡើងដោយ មាន១៥ជំពូក និង១១៣មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

២-បញ្ហាផ្សេងៗ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៍ថា៖

– ក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវខិតខំបន្តពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជាដួសទី៣ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ព្រមទាំង អំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំង ឱ្យបានឆាប់រហ័សនៅតាមទីតាំងដែលបានរៀបចំ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ដែល ឆ្លើយតបនឹងការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី

– រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ ដែលទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់រក្សាទុកវាក់សាំងបានត្រឹមត្រូវណាចច្រើន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅពេលណា

– រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀសមិនឱ្យមានករណ៏ប្រជាជនស្លាប់ជាកទៀតដោយសារ ជំងឺកូវីដ-១៩ ដោយធានាថាព្រះរាជាណាចក្រកម្ពុជានឹងមិនខ្វះវាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅពេលដែលបញ្ហាជំងឺកូដ:១៩ មិនទាន់ចប់នៅឡើយ។

-រាជរដ្ឋាភិបាលថ្លែងកោតសរសើរចំពោះវឌ្ឍនភាពនៃការបើកសេដ្ឋកិច្ចឡើងវិញរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យចំណូលពន្ធដារមានការកើនឡើង ហើយសកម្មភាព សេដ្ឋកិច្ចមានដំណើរការល្អឡើងវិញ ដែលនេះជាចំណុចល្អសម្រាប់សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រ កម្ពុជាក្នុងការធានាចំណាយកន្លងមក

– សន្តិភាព គឺពិតជាមានតម្លៃខ្លាំងណាស់មិនអាចកាត់ថ្លៃបាន ដែលបានជួយឱ្យព្រះរាជាណាចក្រ កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ធ្វើឱ្យប្រជាជនគ្រប់ៗរូបរស់នៅដោយសុខសន្តិភាព សុវត្ថិភាព មានសុខុមាលភាពពេញលេញ ជីវភាពល្អប្រសើរ មានសិទ្ធិសេរីភាព និងអាចធ្វើដំណើរ ឬទៅកម្សាន្តនៅតាមទីកន្លែងនានា ព្រមទាំងប្រារព្ធពិធីសាសនាផ្សេងៗ ប្រកបដោយសុខដុមនីយកម្ម

រាជរដ្ឋាភិបាលកម្ពុជានឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលគ្រោងនឹងមក បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ

– ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន គាំទ្រនិងលើកទឹកចិត្តដល់បណ្ត ប្រទេសជាសមាជិកអាស៊ានដើម្បីខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក អាចចេញជាសកម្មភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ជំរុញការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន

– រាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណដល់បណ្តាប្រទេសនានាដែលតែងតែគាំទ្រព្រះរាជា ណាចក្រកម្ពុជាចំពោះការបំពេញតួនាទីស្នូលក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងទទួលស្គាល់នូវអត្ថិភាព ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសហគមន៍អាស៊ាន

– ថវិកាដែលទទួលបានពីការលក់សៀវភៅរឿង “គូព្រេង មិនព្រាត់” និងថវិកាចំនួន១លានដុល្លារ អាមេរិកទទួលបានពីពានរង្វាន់ “សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ របស់ សម្តេចតេជោនាយករដ្ឋមន្តី នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។

អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១០និង១៨នាទី៕

ដោយ: សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print