ភ្នំពេញ , នៅយប់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានប្រកាសថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,០៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,០១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៦,៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៧៥% ។
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ ទាំងអស់ ត្រូវទៅធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ ក្រោយរកឃើញបាតុករម្នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី “អូមីក្រុង “។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, ដោយពិនិត្យឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅខាងមុខស្ថានទូតអូស្ត្រាលី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនក្រុមបាតុករទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានបាតុករ ជាស្ត្រីម្នាក់ បាន ទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។ ដូច្នេះ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ សូម បាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូរ៉ដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងកោះពេជ្រ ក្នុង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាធរមាន។ ក្នុងករណីមានបុគ្គលណាម្នាក់ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក (Isolation) ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុម គ្រូពេទ្យទទួលខុសត្រូវ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៦នាក់ (ឆ្លងសហគមន៌: ៦៤ នាំចូល: ២ នាក់) និងមានជាសះស្បេីយ ៩៨ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២១៥៥០ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៧៩១៨ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2803413 ស្មេីនឹង 165882 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ : សិលា