ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីប្រើហឹង្សាលើប្អូនបង្កើតបណ្ដាលឲ្យស្លាប់កាលពីថ្ងៃទីថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២២នៅភូមិច្រាប ឃុំណាំតៅ ស្រុកភ្នំស្រុក។
សមត្ថកិច្ចប្រាប់ថាជនដៃដល់ឈ្មោះយ៉ាន់ ហ៊ឹម អាយុ៥៦ឆ្នាំ រស នៅភូមិច្រាប ឃុំណាំតៅ ស្រុកភ្នំស្រុក
សមត្ថកិច្ចបញ្ជាក់ថាៈកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិច្រាប ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកភ្នំស្រុក ប៉ិក គឹមហ៊ាក បានឲ្យដឹងថា៖ជនរងគ្រោះជាប្អូនឈ្មោះយ៉ាន់ ហ៊ឹម ភេទប្រុស អាយុ៣០ឆ្នាំ ចំណែកជនដៃដល់ជាបងបង្កើត ឈ្មោះ យ៉ាន់ ធី ភេទប្រុស អាយុ៥៦ឆ្នាំ ទាំង០២នាក់ នៅភូមិច្រាប ឃុំណាំតៅ ស្រុកភ្នំស្រុក ។
លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ទៅដេកនៅតូបលក់ដូរមុខផ្ទះ និងធាក់ជញ្ជាំងផ្ទះ ពេលនោះជនដៃដល់បានចាប់ទាញឲ្យទៅដេកនៅផ្ទះ តែជនរងគ្រោះមិនព្រម ក៏ទាញឈើជ្រុងវាយត្រូវក្បាលផ្នែកខាងក្រោយ០១ដំបង ទាត់ត្រូវផ្ទៃមុខ០១ជើងនិងក្បាលផ្នែកខាងក្រោយ០១ជើង បន្ទាប់មកប្រពន្ធរបស់ជនរងគ្រោះបានយកប្តីទៅដេកនៅផ្ទះ ។ លុះនៅវេលាម៉ោង០៣និង២០នាទីទាបភ្លឺ ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានដាច់ខ្សល់ស្លាប់ ។
លោកអធិការបានបន្តថា៖ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងផ្នែកជំនាញបច្ចេកទេសវិទ្យាសាស្ត្រ ចុះទៅកន្លែងកើតហេតុ ពិនិត្យសាកសពនិង ឃាត់ខ្លួនឈ្មោះ យ៉ាន់ ធី ជាជនដៃដល់ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ។
លោកបានបញ្ជាក់បន្ថែមថា៖តាមចម្លើយសារភាពរបស់ជនដៃដល់ និយាយថាឈ្មោះយ៉ាន់ ហ៊ឹម ដែលត្រូវជាប្អូនបង្កើតរបស់ខ្លួន ជាមនុស្សញៀនស្រា តែងតែផឹកស្រវឹងជាប្រចាំនិងធ្វើសកម្មភាពប្រព្រឹត្តអំពើហិង្សា បង្កអុកឡុកមកលើរូបខ្លួន នឹងក្រុមគ្រួសារ ព្រមទាំងអ្នកជិតខាងក្បែរផ្ទះ ដូចជាស្រវឹងដើរយកសំភារៈ ចាន ឆ្នាំង របស់របរហូបចុក វាយជញ្ជាំងផ្ទះដែលធ្វើពីស័ង្កសី បណ្ដាលអោយរយាស់រហែក និងគំរាមគំហែងមកលើខ្លួនមិនឲ្យខ្លួននៅនឹងផ្ទះបាន។
នៅវេលាម៉ោង១០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានផឹកស្រាស្រវឹងដេកនៅនឹងតូបលក់អីវ៉ាន់មុខផ្ទះ ហើយធ្វើសកម្មភាពយកជើងធាក់ជញ្ជាំងផ្ទះ ភ្លាមនោះខ្លួនបានទៅចាប់ទាញចេញពីតូបលក់អីវ៉ាន់ក្នុងគោលបំណង ឲ្យប្អូនឈ្មោះយ៉ាន់ ហ៊ឹម ទៅដេកនៅក្នុងផ្ទះវិញតែជនរងគ្រោះមិនព្រមទៅនិងបានរើបំរាស់ទើបខ្លួនទ្រាំមិនបានយកកំណាត់ឈើជ្រុង វាយត្រូវក្បាលផ្នែកខាងក្រោយចំនួន០១ដំបង ហើយបានទាត់ចំផ្ទៃមុខចំនួន០១ជើង នឹងទាត់ត្រូវក្បាលផ្នែកខាងក្រោយចំនួន០១ជើង បន្ទាប់មកទើបប្អូនថ្លៃត្រូវជាប្រពន្ធ មកយកទៅផ្ទះ។លុះដល់ថ្ងៃវេលាម៉ោង២និង៣០ទាបភ្លឺ នាទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលដែលខ្លួនកំពុងដេកនៅនឹងផ្ទះ មានអ្នកជិតខាងបានមកប្រាប់ថាឈ្មោះយ៉ាន់ ហ៊ឹម បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
លោកអធិការបានបញ្ជាក់បន្ថែមថា៖ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងនគរបាលជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ៕
ដោយ៖ វណ្ណា