រដ្ឋាភិបាលអូស្ត្រាលីអំពាវនាវឱ្យដោះលែងអ្នកជំនាញសេដ្ឋកិច្ចលោក Sean Turnell

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនាថ្ងៃអាទិត្យនេះបានបន្តអំពាវនាវឱ្យមានការដោះលែងអ្នកជំនាញសេដ្ឋកិច្ចលោក Sean Turnell ដែលត្រូវបានរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាចាប់ឃុំឃាំងអស់រយៈពេល១ឆ្នាំមកហើយ។

លោកTurnell ដែលជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី បានបំពេញការងារជាទីប្រឹក្សាមួយរូប របស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អោង សាន ស៊ូជី នៅពេលដែលលោកត្រូវបានគេចាប់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីផ្ទុះរដ្ឋប្រហារយោធា។ សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចរូបនេះត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ការពារព័ត៌មានសម្ងាត់រដ្ឋរបស់មីយ៉ាន់ម៉ា ហើយកំពុងប្រឈមនឹងការដាក់ទោសជាអតិបរមាឱ្យជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចាប់ខ្លួនរបស់លោក Turnellនេះ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានចេញសេចក្តីថ្លែងការណ៍អំពាវនាវជាថ្មីម្តងទៀតឱ្យមានការដោះលែងលោកTurnellជាបន្ទាន់ ក្រោមហេតុផលថា ការឃុំខ្លួនលោក Turnell គឺធ្វើឡើងដោយអយុត្តិធម៌ ហើយអូស្រ្តាលីច្រានចោលនូវ ការចោទប្រកាន់នានាប្រឆាំងនឹងរូបលោក៕ ដោយសាធី

...


រូបថត៖ISEAS-Yusof Ishak Institute.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print