អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៩ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៩៤នាក់ (យានយន្ត ៦៥គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​ ១ករណី​ ឃាត់ខ្លួនមនុស្ស​ ៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៧ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ​​ ឆ្នាំ​២០២២។

​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២២៖
១.វិធានការអប់រំផ្សព្វផ្សាយច្បាប់ ២៩ទីតាំង
២.វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ៩៤នាក់ (យានយន្ត ៦៥គ្រឿង)
៣.ការអនុវត្តវិធានការច្បាប់ ១ករណី
ក.ឃាត់ខ្លួនមនុស្ស​ (អប់រំ​ និងពិន័យ)​ ៣នាក់
ខ.ឃាត់យានយន្ត​ (គ្មាន)
គ.ពិន័យជាប្រាក់​ (គ្មាន)​។

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២២៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៦,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៧៧% ៕

...

ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print