ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅអ៊ុយក្រែន

ចែករំលែក៖

នៅថ្ងៃទី៧ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីពូទីនឱ្យបន្ទន់ឥរិយាបថបញ្ចប់ភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងពេលប្រទេសលោកខាងលិចបារម្ភពីការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនេះ ប្រធានាធិបតីបារាំងបានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសជាសម្ព័ន្ធមិត្ត ក្នុងនោះមានអាមេរិក រុស្ស៊ី ក៏ដូចជាប្រធានាធិបតីអ៊ុយក្រែន ។ ក្រោយបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី មេដឹកនាំបារាំងនឹងបន្តទៅកាន់ទីក្រុង Kiev ជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែន។ ក្រុមអ្នកជំនាញបានលើកឡើងថាប្រសិនបើប្រធានាធិបតីបារាំងមិនទទួលបានជោគជ័យនោះ គឺជារឿងអាម៉ាស់សម្រាប់រដ្ឋាភិបាលបារាំង ។ រុស្ស៊ីបានបញ្ជូនកម្លាំងទាហានប្រមាណ១សែននាក់ទៅកាន់តំបន់ព្រំដែនជិតប្រទេសអ៊ុយក្រែន ហើយស្នើដល់អាមេរិកនិងណាតូធានាសន្តិសុខ រួមទាំងការសន្យារបស់ណាតូថានឹងមិនដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកណាតូឡើយ។ ប្រធានាធិបតីបារាំងមានភាពល្បីល្បាញជាមួយនឹងព្រឹត្តិការណ៍អន្តរជាតិជាច្រើន ចាប់តាំងពីលោកឡើងកាន់តំណែងនៅឆ្នាំ២០១៧មក ។ លោកបានអនុវត្តគោលនយោបាយទន់ភ្លន់ជាមួយរុស្ស៊ីក្នុងរយៈពេល៥ឆ្នាំកន្លងមកហើយ ទាំងការចរចានិងការដាក់ទណ្ឌកម្មផងដែរ៕ ដោយសាធី

...

រូបថត៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print