ភ្នំពេញ ៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ចំនួន ០៣ នាក់ នៃស្នងការដ្ឋាននតរបាលខេត្តកណ្តាល បំពេញសំណុំបែបបទចូលនិវត្តន៍សំរាកពីការងារក្នុងក្របខ័ណ្ឌ។ នេះបើយោងតាមនាយឧត្តមសេនូយ៍ ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ ជម្រាបមក លោកស្នងការនគរបាលខេត្តកណ្តាល ។
កម្មវត្ថុ ស្តីពីការស្នើអោយនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ចំនួន ០៣ នាក់ នៃស្នងការដ្ឋាននតរបាលខេត្តកណ្តាល បំពេញសំណុំបែបបទចូលនិវត្តន៍សំរាកពីការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ។
សេចក្តីដូចបានជំរាបជូនក្នុងកម្មវត្ថុ និងយោងខាងលើ នាយកដ្ឋានបុគ្គលិកសូមជម្រាបមកលោកស្នងការ ជ្រាបថា : ដើម្បីមានសំណុំបែបបទគ្រប់គ្រាន់តាមគោលការណ៍កំណត់សំរាប់ផ្ទេរជូនក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាគ្រប់គ្រងបន្ត,និងបង្កលក្ខណៈងាយស្រួលក្នុងការបើកផ្ដល់ប្រាក់សោធននិវត្តន៍ជូនអោយ បានទាន់ពេលវេលាក្រោយពេលកាត់ផ្ដាច់ក្របខ័ណ្ឌចេញពីក្រសួងមហាផ្ទៃ នាយកដ្ឋានបុគ្គលិកសូមស្នើអោយ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ចំនួន ០៣ នាក់ ដូចមានរាយនាមខាងក្រោម :
១- ឧត្តមសេនីយ៍ត្រី ឱ ផាន់ណា
២- ឧត្តមសេនីយ៍ត្រី ចាន់ សាវឿន
៣- វរសេនីយ៍ឯក អុិន សាម៉េត
បំពេញនូវសំណុំបែបបទ (ដូចមានតំរូ)រួចផ្ញើរមកការិយាល័យគោលនយោបាយ និងសោធននិវត្តន៍ ននាយក ដ្ឋានបុគ្គលិកវិញអោយបានមុនថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាកំណត់ ។ អាស្រ័យហេតុនេះ សូមលោកស្នងការនគរបាលខេត្តកណ្តាលជ្រាប និងរួមសហការអោយបានទាន់ ពេលវេលាតាមការគួរ ។
សូមលោកស្នងការទទួលនូវសេចក្ដីរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ៕