កីឡាករ Gianluigi Buffon បានបន្តបង្កើតប្រវត្តិសាស្ត្រក្នុងវ័យ៤១ឆ្នាំ ខណៈដែលគាត់បានបំបែកកំណត់ត្រាសង្គ្រោះបាល់ពីការស៊ុត (Clean Sheet) ជាលើកទី៥០០ពេលលេងជាមួយក្រុម Parma ក្នុងក្របខ័ណ្ឌ Serie B។
សមិទ្ធផលដ៏សំខាន់នេះបានកើតឡើងបន្ទាប់ពីការស្មើ 0-0 ជាមួយក្រុមBenevento ខណៈដែលគាត់បានក្លាយជាអ្នកចាំទីដំបូងគេមិនធ្លាប់មានដែលគ្រប់គ្រងស្នាដៃការសង្គ្រោះបាល់ដ៏ច្រើនបែបនេះ។កំណត់ត្រានេះត្រូវបានសម្រេចក្នុង៣២២ដងប្រកួតជាមួយ Juventus, ៩២ដងជាមួយ Parma, ៩ដងជាមួយ PSG និង៧៧ដងជាមួយក្រុមជម្រើសជាតិអ៊ីតាលី។ជាមួយនឹង៦៥៣ប្រកួត Buffon គឺជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Serie A លើសកីឡាករ Paolo Maldini ហើយថែមទាំងមានពានរង្វាន់អាជីពចំនួន២៧ដែលក្នុងនោះមាន Scudettos៩ដង, Coppa Italia ៥ដង, Super Cups ៦ដង, UEFA Cup ម្តង និង World Cup 2006 ម្តង។
ការប្រកួតតែមួយគត់ដែលគាត់មិនបានឈ្នះក្នុងកម្រិតគឺពានរង្វាន់Champions League ទោះបីជាបានលេងវគ្គផ្តាច់ព្រ័ត្របីជាមួយ Juventus ក៏ដោយ ៕ (រូបភាព ៖ MARCA)