មន្ត្រី ក.ប.ប. បន្តរកឃើញអំពើមិនសុចរិតលើ ១០ដេប៉ូប្រេងបន្ថែមទៀត​ ក្នុងចំណោមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន២៦កន្លែង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅថ្ងៃ​អង្គារ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ តាមរយៈប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនៅតាមបណ្តាស្ថានីយ​ និង​ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ស្រុកព្រះស្តេច និងស្រុកបាភ្នំ ខេត្តព្រៃវែង និងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាក់ស្ដែង​មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខាងលើ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន១០ បន្ថែមទៀត ក្នុងចំណោមស្ថានីយ​ និងដេប៉ូប្រេងដែលបានត្រួតពិនិត្យចំនួន២៦។

ដោយ​ឡែក​ចំពោះម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍នៅនឹងកន្លែង និងបានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ចប់ការរកស៊ីកេងប្រវ័ញ្ចផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print