ចិនប្រតិកម្មក្រោយអាមេរិកអនុម័តច្បាប់លក់អាវុធឲ្យកោះតៃវ៉ាន់មានតម្លៃជាង១០០លានដុល្លារ

ចែករំលែក៖

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៨ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្កោលទោសយ៉ាងខ្លាំង ដល់ អាមេរិកដែលបានឡើងគម្រោងលក់អាវុធមានតម្លៃ១០០លានដុល្លារឲ្យកោះតៃវ៉ាន់ ។

ក្រសួងការបរទេសចិនបានប្រកាសថា ការសម្រេចខាងលើរបស់អាមេរិកគឺបំពានច្បាប់ចិនតែមួយ និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ ផលប្រយោជន៍ជាតិ។ មិនតែប៉ុណ្ណោះធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែប្រឈមមុខតានតឹងដាក់គ្នា ក៏ដូចជាសន្តិសុខស្ថេរភាពនៅកោះតៃវ៉ាន់។
សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី៨ខែកុម្ភៈ សហរដ្ឋអាមេរិកបានអនុម័តការលក់ គ្រឿងបរិក្ខាមីស៊ីល និងកញ្ចប់សេវាដែលមានតម្លៃជាទឹកប្រាក់ «១០០លានដុល្លារអាមេរិក» ដល់តៃវ៉ាន់ហើយ ដើម្បីឲ្យកោះនេះអាចធ្វើទំនើបកម្ម និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នូវប្រព័ន្ធការពារមីស៊ីល Patriot របស់ខ្លួន ចំពោះមុខភាពតានតឹងជាមួយមហាយក្សចិន។
សេចក្តីថ្លែងការណ៍មួយ ចេញពីទីភ្នាក់ងារសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិរបស់សហរដ្ឋអាមេរិក (DSCA) បានលើកឡើងថា ស្ថាប័ននេះបានបញ្ជូនលិខិតបញ្ជាក់មួយ ទៅកាន់សភារួចរាល់ហើយ ជុំវិញការយល់ព្រមលក់គ្រឿងបរិក្ខាយោធា និងកញ្ចប់សេវាខាងលើនេះ ដោយក្រសួងការពារជាតិ តបតាមការស្នើរបស់ការិយាល័យតំណាងកោះតៃវ៉ាន់ ប្រចាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
យោធាកោះតៃវ៉ាន់បានបង្ហើបអំពីចេតនា នៃការធ្វើទំនើបកម្មប្រព័ន្ធការពារមីស៊ីល Patriot របស់ខ្លួន នៅក្នុងជំនួបរវាងមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩។ បើតាមក្រសួងការបរទេសតៃវ៉ាន់ យ៉ាងហោចណាស់ ១ខែទៀត កិច្ចព្រមព្រៀងខាងលើនេះនឹងសម្រេចចេញជាផ្លូវការ៕ ដោយ៖ធីរីណា

អ្នកនាំពាក្យលោក Trieu Lap Kien។

...

រូបភាព៖vov.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print