នគរបាលខណ្ឌដូនពេញ​ ឃាត់ខ្លួន​មនុស្សចំនួន០៩នាក់​ ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសងខុសច្បាប់​ នៅក្នុង​ផ្សារ​ចាស់

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្ស​ចំនួន​ ៩នាក់​ សុទ្ធ​តែ​ជាស្រ្តីបានប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់​(បៀរ)​ នៅក្នុង​ផ្សារ​ចាស់​ ត្រូវ​បានកម្លាំងនគរបាលខណ្ឌ​ដូនពេញ​ ចុះបង្រ្កាប​ និងឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ​ រួម​ទាំង​វត្ថុតាង​ជាក់ស្ដែង​។

យោងតាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ បានឱ្យដឹងថា​ កម្លាំងជំនាញ​ខណ្ឌដូនពេញ​ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងគណៈកម្មាការផ្សារចាស់ កាលពីវេលាម៉ោង​ ៣​ និង១០នាទីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ប្រភេទលេងបៀរ​)​ នៅចំណុចតូបលេខ៥២៤, ៥២៥, ៧៣, ៥០២ ក្នុងផ្សារចាស់​ សង្កាត់វត្តភ្នំ​ និងឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ព្រមទាំងដកហូតវត្ថុតាង បៀរចំនួន ១៧ហ៊ូ។

ប្រភពដដែលបន្តថា​ ក្រុម​អ្នកលេងល្បែងស៉ីសងខាងលេីនេះ​ គឺសុទ្ធតែជាអាជីវករលក់ដូរក្នុងផ្សារ​ នៅពេលដែលពួកគាត់ទំនេរក៏នាំគ្នាលេងល្បែង​បង្កឱ្យគ្មានសណ្ដាប់ធ្នាប់​ ទេីប​អ្នកជិតខាង​ឃេីញដូច្នេះក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះបង្រ្កាបជាក់ស្ដែងតែម្តង។

ក្រោយ​ឃាត់ខ្លួនកម្លាំងជំនាញបញ្ជូនមកសាកសួរ​ និងធ្វើ​កិច្ច​សន្យា​មិនឱ្យមានការជួបជុំគ្នា​លេងល្បែង​ស៉ី​សងខុសច្បាប់នេះទៀត​ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ​ ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print