ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានប្រកាសឱ្យដឹងថា ប្រទេសនេះនិងអាមេរិក បានយល់ព្រមទៅលើខ្លឹមសារនៃសេចក្តីប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ១៩៥០-១៩៥៣ ។ ប៉ុន្តែការអនុម័តទៅលើសំណើខាងលើមុនពេលបញ្ចប់អាណាត្តិគឺជារឿងមួយដ៏លំបាក។
ប្រធានាធិបតី មូន ជេអុីន បានបញ្ជាក់ថា ពេលវេលានៃជំនួបពិភាក្សាជាមួយមេដឹកនាំគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកចូ បៃឌិន គឺជាបញ្ហាពេលវេលាប៉ុណ្ណោះ ប្រសិនបើភាគីទាំងសងខាងមានបំណងចង់បញ្ចៀសវិបត្តិនោះ។ លោកមូនបានបញ្ជាក់ថា «ការពិភាក្សាគឺជាវិធីសាស្ត្រតែមួយគត់ដើម្បីពិភាក្សា ហើយជំនួបរវាងប្រធានាធិបតីបៃឌិន និងលោកគីម ជុងអ៊ុននឹងត្រូវធ្វើឡើង ជាមិនខាន។
ការប្រកាសខាងលើរបស់ប្រធានាធិបតីមូន គឺក្នុងពេលដែលកូរ៉េខាងជើងមានបំណងបន្តសាកល្បងគ្រាប់បែកបរមាណូឬមី
ស៊ីលឆ្លងទ្វីបអាចបង្កឱ្យឧបទ្វីបធ្លាក់នៅក្នុងវិបត្តិជាថ្មីដូចកាលពី៥ឆ្នាំមុន។
ប្រធានាធិបតីកូរ៉េខាងជើង បានបញ្ជាក់ថា ដើម្បីបញ្ចប់វិបត្តិបែបនេះ គឺត្រូវតែពិភាក្សាតាមរយៈកិច្ចការបរទេស ជាកតព្វកិច្ចដែលប្រមុខដឹកនាំនយោបាយពាក់ព័ន្ធត្រូវតែធ្វើ។ កាលពីខែមករាកូរ៉េខាងជើង បានសាកល្បងមីស៊ីលជាប្រវត្តិសាស្ត្រ ដោយបានសាកល្បងដល់ទៅ៧លើកក្នុងរយៈពេលមួយខែ ៕ ដោយសាធី
រូបថត៖AFP.