ខ្សែប្រយុទ្ធ Diogo Jota បានស៊ុតបាល់បញ្ចូលទី២គ្រាប់ជួយឲ្យក្រុមហង្សក្រហម Liverpool កាត់បន្ថយគម្លាតរបស់ពួកគេលើក្រុមកំពូលតារាងManchester City នៅ Premier League ដល់ទៅ៩ពិន្ទុក្រោយយកឈ្នះក្រុមភ្ញៀវ Leicester City នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃទី១០ កុម្ភៈ។
ក្រុមរបស់លោក Jurgen Klopp មានឱកាសច្រើន ហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Jota បានស៊ុតបាល់បញ្ចូលទីក្នុងតង់១នាទីទី៣៤ ដោយវាយបកទៅលើខ្សែការពារ Kasper Schmeichel ពីការតែតបាល់របស់ Virgil van Dijk និងវាយបកនៅតង់ទី២នាទីទី៨៧។ក្រុមហង្សក្រហមនៅសល់ការប្រកួត១ក្នុងដៃលើក្រុមជើងឯក Man City និងកំពុងបង្ហាញពីការប្រដេញគ្នាបន្តទៀតពីការដណ្តើមពានប្រហែលជាមិនទាន់មានការសន្និដ្ឋានទុកជាមុននៅឡើយទេ។ក្នុងការប្រកួតនោះអ្នកចាំទី Schmeichel របស់ Leicester City ស្ថិតក្នុងទម្រង់លេងដ៏ល្អមួយដែរដោយបានធ្វើការសង្គ្រោះបាល់យ៉ាងច្រើនពីការព្យាយាមស៊ុតរបស់ Roberto Firmino និង Luis Diaz ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់។ចំណែកខ្សែប្រយុទ្ធ Mohamed Salah បានបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២ បន្ទាប់ពីត្រលប់ពីកាតព្វកិច្ចក្នុងការប្រកួតពានរង្វាន់Africa Cup of Nations ហើយគាត់ក៏មិនបានរកគ្រាប់បាល់ឲ្យក្រុមដែរនៅពេលប្រកួតនោះ។ រីឯក្រុម Leicester មានឱកាសស៊ុតបាល់ចំគោលដៅដែរដោយកីឡាករ James Maddison ខណៈដែលកីឡាករអង់គ្លេសរូបនេះនៅតែមិនអាចរកគ្រាប់បាល់បាន ដោយការសង្គ្រោះពីអ្នកចាំទីក្រុមហង្សក្រហម Alisson។នៅរដូវកាលនេះ ក្រុម Leicester ត្រូវបានគេមើលឃើញថា ពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ១២ ក្នុងតារាងមាន១០ពិន្ទុដាច់ពីក្រុមដែលមានចំណាត់ថ្នាក់ទៅលេង Europa Conference League ។ដោយឡែកគ្រាប់បាល់១គ្រាប់របស់កីឡាករ Gabriel Magalhaes បានជួយឲ្យក្រុមកាំភ្លើងធំ Arsenal បានផ្តួលក្រុមម្ចាស់ផ្ទះ Wolves សម្រាប់ការឈ្នះលើកដំបូងរបស់ពួកគេក្នុងឆ្នាំ២០២២ ហើយកីឡាករ Gabriel Martinelli ត្រូវបានផ្តល់កាតក្រហមនៅតង់ទី២ផងដែរ។ខ្សែការពារ Gabriel Magalhaes បានស៊ុតបាល់បញ្ចូលទីនៅដើមតង់ទី១នាទីទី២៥ ពីការបញ្ចូនបាល់របស់ Alexandre Lacazette ដើម្បីរកគ្រាប់បាល់បាន១គ្រាប់ជាគ្រាប់ជ័យជម្នះលើក្រុម Wolves ធ្វើឲ្យក្រុមកាំភ្លើងធំ បន្តឡើងមកកាន់កាប់ក្នុងតំបន់ Top 5 នៅ Premier League ចាប់តាំងពីខែតុលា។ជាមួយគ្នានេះខ្សែប្រយុទ្ធ Martinelli របស់ក្រុមកាំភ្លើងធំត្រូវបានបណ្តេញចេញនៅតង់ទី២ ដោយការធ្វើឲ្យមានកំហុស២ដងទទួលបានកាតក្រហម ដោយការធ្វើកំហុសទៅលើកីឡាករ Chiquinho របស់ក្រុម Wolves។ មានឱកាសល្អផងដែរនៅពេលដែលខ្សែប្រយុទ្ធ Lacazetteបានស៊ុតបាល់ចំគោលដៅយ៉ាងល្អ ប៉ុន្តែត្រូវអ្នកចាំទីសង្គ្រោះបាន។
ជ័យជម្នះនេះគឺជាលើកដំបូងរបស់ក្រុមកាំភ្លើងធំ Arsenal ក្នុងរយៈពេល៦ប្រកួតបានធ្វើឱ្យក្រុមនេះឡើងមកឈរចំណាត់ថ្នាក់លេខ៥ មាន៣៩ពិន្ទុ បានរុញឲ្យក្រុមបិសាចក្រហម Manchester United ធ្លាក់មកឈរលេខ៦មាន៣៩ដូចគ្នា ខណៈដែលក្រុម Wolves ស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ដែលបាត់បង់ឱកាសឈ្នះក្នុងលីក៤លើកជាប់ៗគ្នា ៕ (រូបភាព ៖ BBC Sport)