តំណាងលោក ឃួង ស្រេង ចុះអប់រំ ផ្សព្វផ្សាយពីការថែទាំសុខភាពមាតា-ទារក​ ពេលមានផ្ទៃពោះ​ ពេលសម្រាល​ និងក្រោយពេលសម្រាលក្នុងការរស់នៅតាមគន្លងបរិបទនៃជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពគោករកា

ចែករំលែក៖

ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ ក្នុងមណ្ឌលសុខភាពគោករកា​ ខណ្ឌព្រែកព្នៅ​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ តំណាង លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខា​ និងជា​ប្រធានក្រុមការងារថ្នាក់ជាតិ​ ថ្នាក់សាខា​រាជធានីភ្នំពេញ បានចុះអប់រំ ផ្សព្វផ្សាយ​ស្តីពី​ «សារប្រយោជន៍នៃការយល់ដឹងពីសុខ ភាពបន្តពូជ​ និងការថែទាំសុខភាពមាតា-ទារក​ ពេលមានផ្ទៃពោះ​ ពេលសម្រាល​ និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ ក្នុងបរិបទនៃជំងឺកូវីដ-១៩»​ ជូនដល់ស្ត្រីមានផ្ទៃពោះ​ ស្ត្រីមានកូនតូច​ និងស្ត្រីក្នុងវ័យបន្តពូជចំនួន​៣០នាក់​ ដេីម្បីឈានឆ្ពោះទៅអបអរទិវាជាតិសុខភាពមាតា​ ទារក​ និងកុមារ ២១ កុម្ភៈ​ ២០២២ ខាងមុខនេះ ​ ។
នាឱកាសនោះ​ ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខា​ លោក​ ជិន​ ប៊ុនធឿន​ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងស្រី​ ប្អូនស្រីជាមាតាទាំងអស់​ប្រកប ដោយក្តីនឹករលឹក​ ព្រមទាំងបានគូសបញ្ជាក់ពីគោលបំណងនៃកម្មវិធី​ ដេីម្បីអបអរទិវាជាតិសុខភាព​មាតា​ ទារក​ និងកុមារ​ ២១កុម្ភៈ​ ខួបលេីកទី១២ឆ្នាំ​ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា​ ចាប់តាំងពីថ្ងៃទី​២១​ ខែកុម្ភៈ​ ឆ្នាំ២០១១​ នាឱកាសដែល​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ទទួលបាន​នូវគោរមងារដ៏ឧត្តុង្គឧត្តមជា​ឥស្សរជនឆ្នេីមថ្នាក់ជាតិ​នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ដេីម្បីសុខភាពស្ត្រីនិងកុមារ​ បន្ទាប់ពីទទួលបានគោរមងារជា​ ឥស្សរជនឆ្នេីមថ្នាក់ជាតិ​នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ កាលពីថ្ងៃទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ២០០៦​ ។ ជាមួយគ្នានេះ​ លោកនាយកប្រតិបត្តិសាខា​ បានផ្តាំផ្ញេីដល់បងស្រី​ ប្អូនស្រីទាំងអស់សូមបន្ត​ចែករំលែកនូវចំណេះដឹង​ពីការអប់រំផ្សព្វផ្សាយថ្ងៃនេះ និងបទពិសោធន៍​ឱ្យបានទូលំទូលាយ​ដេីម្បីចូលរួមលេីកកម្ពស់សុខភាពមាតា​ ទារក​ និងកុមារ​, ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន​ និងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥​ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩​ ហេីយអនុវត្តការរស់នៅធម្មតា​តាមគន្លងប្រក្រតីភាពថ្មី។
ក្នុងឱកាសនោះដែរ​ ក្រុមការងារក៏បានឡេីងធ្វេីបទបង្ហាញពីសារសំខាន់ក្នុងការថែទាំសុខភាព​, ការពិនិត្យសុខភាពមុនពេលរៀបការ,​ ការពិនិត្យផ្ទៃពោះយ៉ាង តិច៤ដង​,​ ការសម្រាលកូននៅមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យ,​ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​របស់ស្ត្រីមានផ្ទៃពោះ រួមជាមួយការអនុវត្តវិធានការ​ ៣ការពារ​ និង៣កុំ​,​ ការបំបៅកូនដោយទឹកដោះម្តាយ,​ ក៏ដូចជាការយល់ដឹងពីមេរោគអេដស៍​​​ និងទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀតពីម្តាយទៅកូន។
សូមបញ្ជាក់ថា​៖​ ស្ត្រីមានផ្ទៃពោះ​ ស្ត្រីមានកូនតូច​ និងស្ត្រីក្នុងវ័យបន្តពូជដែលបានចូលរួមចំនួន​៣០នាក់​នោះក្នុងម្នាក់ៗទទួលបាន​កន្សែងពោះគោធំ១​ កន្សែងជូតខ្លួនទារក១​ សាប៊ូ២ដុំ​ ជែលលាងដៃ១ដប​ ម៉ាស់១០បន្ទះ​ អាល់កុល១ដប​ អង្ករ៣០គីឡូក្រាម​ មី១កេស​ ទឹកសុទ្ធ១កេស​ ឃីត១កញ្ចប់(មុង​ ភួយ​ ក្រមា​ សារុង)​ និងថវិកាចំនួន៥មុឺនរៀល​ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print