ភ្នំពេញ៖ ដោយសារតែការផឹកស៊ី និងចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំងដល់អ្នកជិតខាង កម្លាំងនគរបាលខណ្ឌមានជ័យ ចុះណែនាំទាំងយប់ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗ។ នេះបេីតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
របាយការណ៍ដដែល បន្តថា បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋចូលក្នុងផេកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទាក់ទងករណីចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំងដល់អ្នកជិតខាង នៅចំណុចអតីតបុរីពិភពថ្មី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាឲ្យកម្លាំងចុះពិនិត្យដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការអប់រំណែនាំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗតែម្តង។
ដោយឡែកនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា និងលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ស្នងការរង បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៣ ចូលរួមប្រជុំជួរ ដើម្បីត្រៀមអន្តរាគមន៍ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕
ដោយ៖សហការី