បាតុកម្មនៅកាណាដាអូសបន្លាយធ្វើឱ្យបណ្តាក្រុមហ៊ុនរងផលប៉ះពាល់យ៉ាងខ្លាំងរហូតដល់អំពាវនាវឱ្យរដ្ឋាគិបាលជួយធ្វើអន្តរាគមន៍

ចែករំលែក៖

រដ្ឋាភិបាលកាណាដាបានប្រឈមនឹងសម្ពាធយ៉ាងខ្លាំងពីអាមេរិកដែលបានអំពាវនាវឱ្យដោះស្រាយវិបត្តិ ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម«ក្បួនរថយន្តសេរី» ប្រឆាំងច្បាប់ចាក់វ៉ាក់សាំងកាតព្វកិច្ចនៅកាណាដាដល់អ្នកបើកបររថយន្តទាំងអស់។
ពេលដំបូងបាតុកម្មផ្តោតលើការប្រឆាំងច្បាប់កាតព្វកិច្ចចាក់វ៉ាក់សាំង ដល់អ្នកបើកបររថយន្តទាំងអស់ ប៉ុន្តែក្រោយមកបាតុកម្មបានរាលដាលកាន់តែធំឡើងប្រឆាំងនឹងវិធានការរឹតត្បិតក្នុងវិស័យសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
បាតុកម្មមានឈ្មោះថា «ក្បួនរថយន្តសេរី» ដែលធ្វើឡើងដោយក្រុមអ្នកបើកបររថយន្តដឹកទំនិញឆ្លងដែនចូលទៅកាន់អាមេរិកនិងកាណាដា ។ នៅដើមសប្តាហ៍នេះ ច្រកព្រំដែនត្រូវបិទទ្វារព្រោះតែការធ្វើបាតុកម្ម ដោយបានបិទស្ពាន Ambassador តភ្ជាប់ពីទីក្រុង Detroit រដ្ឋ Michigan អាមេរិកទៅកាន់រដ្ឋ Winsor រដ្ឋ Ontario ប្រទេសកាណាដា។
នៅថ្ងៃទី១១ខែកុម្ភៈ អភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmerបានឱ្យដឹងថា លោកស្រីបានជំរុញឱ្យរដ្ឋាភិបាលកាណាដា ដោះស្រាយវិបត្តិឱ្យបានឆាប់បំផុត ហើយការធ្វើបាតុកម្មបិទស្ពាន Ambassador ប៉ះពាល់យ៉ាងខ្លាំងដល់រដ្ឋ Michigan ។
ទំនិញរហូតដល់ទៅ៧៥% ដែលនាំចេញពីកាណាដាមកកាន់អាមេរិក ជារៀងរាល់ថ្ងៃ គឺបានឆ្លងកាត់ស្ពាន Ambassador នោះ ។ ជារៀងរាល់ថ្ងៃមានរថយន្តដឹកទំនិញរហូតដល់ទៅ៨ពាន់គ្រឿងបានឆ្លងកាត់ស្ពាននោះ៕ ដោយសាធី

...

រូបថត៖Anadolu

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print