ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលយើងបានឆ្លងកាត់ សង្គ្រាមស៊ីវិលរយៈពេលជិត ៣ ទសវត្សរ៍ ដែលបានកើតឡើងភាគច្រើនបណ្តាលមកពីការលូកដៃពីបរទេស ។ យើងក៏ជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ និងនយោបាយមហាអំណាចផងដែរ ។ ការរៀនសូត្រពីបទ ពិសោធន៍កន្លងមក, យើងអាចត្រូវតែពឹងផ្អែកលើខ្លួនឯង ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង និង ស្វែងរកសន្តិភាពជូនប្រជាជនយើង ។ ការផ្សះផ្សាជាតិត្រូវតែកើតចេញពីខាងក្នុង ជាមួយភាពជាម្ចាស់លើ ប្រទេសជាតិ ជាកត្តាកំណត់ និងចាំបាច់។ យើងបានដឹងថាគ្មានអ្វីមានតម្លៃជាងឯករាជ្យភាព និងការ សម្រេចចិត្តដោយខ្លួនឯងនោះទេ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ខណៈសម្តេចអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, ដោយផ្អែកលើបទពិសោធន៍ និងមេរៀនដែលបានដោយលំបាករបស់យើងក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ, ខ្ញុំសូមស្នើគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជន តែមួយ, វប្បធម៌តែមួយ សម្រាប់ការពិចារណារបស់អ្នក ដែលប្រហែលជាមិនមែនជាទស្សនទានថ្មី ទាំងស្រុងនោះទេ តែផ្អែកលើចក្ខុវិស័យ និងបេសកកម្មនៃសហព័ន្ធសន្តិភាពសកល ។
សម្តេចថ្លែងថា, ហេតុអ្វីរដ្ឋពីរ? ប្រព័ន្ធនយោបាយ និងប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺខុសគ្នាទាំងស្រុង ។ ការរួមបញ្ចូលប្រព័ន្ធនយោបាយទាំងពីរនាពេលអនាគតដ៏ខ្លីខាងមុខមិនអាចទៅរួច ទេ។ ដូច្នេះ, យើងត្រូវទទួលយកការពិតដែលប្រព័ន្ធនយោបាយទាំងពីរនឹងត្រូវបន្តរួមរស់ជាមួយគ្នា ។ យើងត្រូវលើកទឹកចិត្ត និងលើកកម្ពស់ដល់ការរួមរស់នៅជាមួយគ្នាដោយសន្តិភាពរវាងរបបនយោបាយ ទាំងពីរ ។
សម្តេចថ្លែងទៀតថា, ហេតុអ្វីជាតិតែមួយ? កូរ៉េអាចត្រូវបានបែងចែកដោយទឹកដីតែមិនមែនប្រជាជន ។ កូរ៉េមានឈាម ជ័រខ្សែស្រឡាយតែមួយ ។ សុភាសិតខ្មែរមួយបានពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ។ ប្រជាជន ។ គឺប្រៀបបានដូចជាទឹកដែលមិនអាចកាត់ផ្តាច់បាន ។ ទន្ទឹមនេះដែរ, វប្បធម៌ គឺជាប្រភពដ៏សំខាន់សម្រាប់ សន្តិភាព និងការបង្រួបបង្រួមជាតិ ។ បំណងប្រាថ្នារបស់កូរ៉េសម្រាប់ការបង្រួបបង្រួម គឺផ្អែកលើប្រវត្តិសាស្ត្រ នៃការឯកភាពដ៏យូរលង់ និងប្រកបដោយមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវប្រទេសកូរ៉េអភិវឌ្ឍទៅជា ប្រទេសជាតិមួយដែលមានវប្បធម៌ និងជាតិសាសន៍តែមួយ ដែលផ្សារភ្ជាប់នូវស្មារតីនៃអត្តសញ្ញាណ និង ឯកភាពជាតិដ៏ជ្រាលជ្រៅ ។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា, ខ្ញុំជឿថាគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែ មួយ» គឺជាក់ស្ដែង និងអាចសម្រេចបាន ព្រោះជាគំនិតផ្តួច-ផ្តើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ ។ គំនិតផ្តួចផ្តើមនេះ ជាផ្លែផ្កាដែលនៅ ទាប ដែលយើងអាចយោងបេះបានយ៉ាងងាយ ។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសគំនិតដោយបេសកកម្ម របស់សហព័ន្ធសន្តិភាពសកល ក្នុងការលើកកម្ពស់គុណតម្លៃរួម, វិបុលភាពទៅវិញទៅមក និងការពឹងពាក់ គ្នាទៅវិញទៅមក ព្រមទាំងគោលការណ៍រួមនៃការជំរុញការគោរពគ្នាទៅវិញទៅមក, ការយោគយល់គ្នាទៅ វិញទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្តិភាព និងវិបុលភាព (MAP2) ។
សម្តេចតេជោលើកថា, ដើម្បីអាចសម្រេច, ខ្ញុំសូមស្នើជំហានជាក់ស្តែងមួយចំនួនសម្រាប់ការពិចារណា ដូចខាងក្រោម៖ ទីមួយ, យើងគួរតែប្រែក្លាយតំបន់គ្មានយោធា (DMZ) ទៅជាច្រករបៀងវប្បធម៌សុវត្ថិភាព និង បើកចំហដែលតភ្ជាប់ប្រជាជនទាំងពីរ ។ តំបន់គ្មានយោធាDMZអាចផ្ដល់ជូននូវវេទិកាសម្រាប់ ការសម្តែងវប្បធម៌រួមគ្នា, ការតាំងពិព័រណ៍សិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ផ្សេងទៀត ។ .
・ទីពីរ, កូរ៉េទាំងពីរគួរតែសហការបន្ថែមទៀត នៅក្រោមក្របខណ្ឌរបស់អង្គការយូណេស្កូ ដើម្បីបង្កើត លក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម។ បុព្វកថានៃរដ្ឋធម្មនុញ្ញន អង្គការយូណេស្កូបានបំផុសគំនិតយើង ហើយខ្ញុំសូមដកស្រង់ដូចតទៅ «ដោយសារសង្គ្រាមផ្ដើម ចេញនៅក្នុងផ្នត់គំនិតរបស់មនុស្ស គឺក្នុងផ្នត់គំនិតរបស់មនុស្សនេះឯង ដែលត្រូវកសាងនូវស្មារតី ការពារសន្តិភាព» ។
. ទីប៊ី, កូរ៉េទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌កូរ៉េភ្ជាប់អរិយធម៌កូរ៉េជាមួយអរិយធម៌ ដទៃទៀត និងរួមគ្នាអភិវឌ្ឍទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ ។ ជាឧទាហរណ៍, ការទូតអាហារ អាចត្រូវបានលើកកម្ពស់រួមគ្នាដោយកូរ៉េទាំងពីរ ៕