អូស្ត្រាលីបិទស្ថានទូតនៅទីក្រុង Kiev ជម្លៀសមន្ត្រីចេញដោយបារម្ភពីសន្តិសុខ

ចែករំលែក៖

កន្លងមកប្រទេសលោកខាងលិចជាច្រើនបានសម្រេចជម្លៀសមន្ត្រីការទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៊ុយក្រែន ហើយបិទទ្វារស្ថានទូតជាបណ្តោះអាសន្ន ដោយបារម្ភខ្លាចសង្គ្រាមវាយប្រហារពីរុស្ស៊ីកើតឡើង ។

ក្នុងពេលនេះដែរ រដ្ឋាភិបាល ទីក្រុង Canberra ប្រទេសអូស្ត្រាលីបានសម្រេចបិទស្ថានទូតរបស់ខ្លួនផងដែរ ហើយបញ្ជូនមន្ត្រីការទូតចេញពីប្រទេសអ៊ុយក្រែន ដោយបារម្ភពីសន្តិសុខកាន់តែអាក្រក់ទៅៗឈានដល់ការផ្ទុះសង្គ្រាម។ ខណៈស្ថានការណ៍នៅឯតំបន់ ព្រំដែនរុស្ស៊ី-អ៊ុយក្រែនកាន់តែធ្លាក់ចុះដុនដាប ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាម។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្កើនការព្រមានពីលទ្ធភាពនៃការប្រើកម្លាំងយោធារបស់រុស្ស៊ីលើអ៊ុយក្រែន បើទោះជាទីក្រុងម៉ូស្គូ បដិសេធក៏ដោយ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ម៉ារីស ភែន (Marise Payne) បានបញ្ជាក់ថាបុគ្គលិក នៃស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងកៀវ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនជាបណ្ដោះអាសន្នទៅកាន់ទីក្រុង ល្វៀវ (Lviv) ដែលជាទីក្រុងមួយនៅស្ថិតនៅ ភាគខាងលិចប្រទេសអ៊ុយក្រែន និងមានចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ពីព្រំដែនប៉ូឡូញ។
លោកស្រី Marise Payne ក៏បានជំរុញឱ្យប្រជាជនអូស្ត្រាលីចាកចេញពីប្រទេសអ៊ុយក្រែន ឱ្យបានឆាប់រហ័ស ខណៈរដ្ឋាភិបាលអូស្រ្តាលីបានស្នើឱ្យ ចិន ចេញមុខជួយដោះស្រាយវិបត្តិអ៊ុយក្រែន៕ដោយ៖សាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print