ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ នៃអធិការរដ្ឋាននគរបាលស្រុកកោះសូទិន ដែលបានរងរបួសធ្ងន់ធ្ងរ នៅពេលដែលកំពុងបំពេញបេសកកម្ម កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៍បាន នាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ អង្ករ០២បេ ទឹកផ្លែឈេី០២កេស មី០២កេស ទឹកដោះគោឆៅ០២យួរ ទឹកសុទ្ធ០២កេស ម៉ាស០៤ប្រអប់ ដេីម្បីជួយសម្រួលបន្ទុកលេីការព្យាបាលជំងឺផងដែរ ។
សរុបថវិកាចំណាយទាំងអស់ចំនួន ១,៦៨០,០០០ រៀល ៕
...
ដោយ៖ វណ្ណៈ