រកឃើញករណីឆ្លង COVID-19 ថ្មីចំនួន៣ក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

ចែករំលែក៖

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈថា ករណីថ្មីឆ្លងថ្មីCOVID-19 ចំនួន៣ត្រូវបានរកឃើញក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងព្រឹត្តិការណ៍ខាងលើកាលពីថ្ងៃទី១២ ខែកុម្ភៈ។

ករណី២ត្រូវបានរកឃើញក្នុងចំណោមអ្នកមកដល់ព្រលានយន្តហោះថ្មី។នេះបើយោងតាមការជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍កីឡាអូឡាំពិកប៉េកាំងឆ្នាំ២០២២។សេចក្តីជូនដំណឹងបានបន្តថា ករណីរកឃើញ១ទៀតគឺស្ថិតក្នុងចំណោមអ្នកដែលមាននៅក្នុងអ្នកដែលត្រូវនៅដាច់ដោយឡែក ដែលបំបែកបុគ្គលិកព្រឹត្តិការណ៍ទាំងអស់ពីសាធារណៈជន ហើយត្រូវបានចាត់ថ្នាក់ថាជាអត្តពលិក ឬមន្ត្រីក្រុមដែលត្រូវតាមដាន និងធ្វើតេស្ត។សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះមានរយៈពេល១០ថ្ងៃហើយ។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ ប្រទេសន័រវេសកំពុងឈរលើគេក្នុងនាមជាប្រទេសដណ្តើមបានមេដាយច្រើនជាងគេ ហើយអាល្លឺម៉ង់ឈរនៅលេខ២។

ន័រវេសទទួលបានមេដាយសរុប២១គ្រឿងគិតត្រឹមព្រឹកថ្ងៃទី១៤ កុម្ភៈ ដោយមានមាស៩, ប្រាក់៥ និងសំរិទ្ធិ៧ ខណៈដែលអាល្លឺម៉ង់ទទួលបានមេដាយមាស៨, ប្រាក់៥ និងសំរិទ្ធិ១ ៕ (រូបភាព ៖ CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print