ក្នុងរយៈពេល៧ថ្ងៃកន្លងមកចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោក មានចំនួន ១៥,៤៥% គឺថយចុះ ជាងមួយសប្តាហ៍មុនដល់ទៅ២០% ។ ចំណែកអ្នកស្លាប់ដោយកូវីដ-១៩ ក៏បានថយចុះ៤%ផងដែរ ។ ក្នុង១សប្តាហ៍កន្លងមក ករណីឆ្លងកូវីដ-១៩នៅក្នុងតំបន់អឺរ៉ុបមានជាង ៨,២លាននាក់ ថយចុះ១៨% ។ ចំណែកនៅក្នុងតំបន់អាស៊ីមានករណីឆ្លងជិត៤លាននាក់ និងតំបន់អាមេរិកខាងត្បូងមានជាង ១,៥៦លាននាក់ ។ តំបន់ទាំងអស់នៅជុំវិញពិភពលោកមានករណីឆ្លងកូវីដ-១៩ ថយចុះ ដែលជារឿងដ៏ល្អបំផុតដើម្បីបញ្ចប់ការឆ្លងកូវីដ-១៩ ផ្តល់ជីវភាពរស់នៅធម្មតាវិញដល់ពលរដ្ឋ ។ តំបន់ដែលមានករណីឆ្លងថយចុះខ្លាំងជាងគេ គឺអាមេរិកខាងជើង បានថយចុះដល់ទៅ៤៣% ក្នុងរយៈពេល១សប្តាហ៍កន្លងមក។ ចំណែកទ្វីបអាហ្វ្រិកថយចុះ៣០% និងអាមេរិកខាងត្បូងថយចុះ ២៥%…។ ប៉ុន្តែបើទោះបីមានករណីឆ្លងថយចុះក្តី ក៏ចំនួនអ្នកឆ្លងកូវីដស្ថិតនៅកម្រិត១៥,៤៥លាននាក់ដែរនៅក្នុងក្នុងរយៈពេល៧ថ្ងៃកន្លងមក ដោយក្នុងមួយថ្ងៃៗ ពិភពលោកមានករណីឆ្លងរហូតដល់ទៅជាង ២,២លាននាក់ ។ គិតត្រឹមថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់៤១២, ១៧១,៦៦៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៨៣៤,០៩៥នាក់ និងជាសះស្បើយឡើងវិញ ៣៣២,៧០៣,៩៤០នាក់៕ ដោយសាធី
រូបថត៖REUTERS