លោក Arruabarrena ចូលកាន់ដំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប់រួម

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអាហ្សង់ទីនបានប្រកាសកាលពីថ្ងៃអាទិត្យថា លោក Rodolfo Arruabarrena សញ្ជាតិអាហ្សង់ទីនបានជំនួសលោក Bert van Marwijk ដើម្បីធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអារ៉ាប់រួម។

លោក Arruabarrena ចូលកាន់តំណែងបន្ទាប់ពីបុរសសញ្ជាតិហូឡង់រូបនេះត្រូវបានបណ្តេញចេញកាលពីថ្ងៃសៅរ៍ជាមួយនឹងការប្រកួតដែលក្រុមអារ៉ាប់រួម (UAE) ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល A នៃជុំទី៣វគ្គជម្រុះទ្វីបអាស៊ីសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយនៅខែវិច្ឆិកាដោយនៅសល់២ប្រកួតទៀត។លោក Arruabarrena បាននិយាយថា “ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងនេះដើម្បីបង្កើតប្រវត្តិសាស្ត្រ និងសម្រេចបាននូវគោលដៅរបស់សមាគមបាល់ទាត់។ អ្នកដឹងហើយថា ខ្ញុំមិនចូលចិត្តនិយាយច្រើន ប៉ុន្តែត្រូវធ្វើការច្រើនជាមួយនឹងការងារធ្ងន់ធ្ងរ។ យើងចង់ឆ្លៀតឱកាសដែលយើងត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងប្រើប្រាស់ឱ្យល្អបំផុតពីស្ថានភាពបច្ចុប្បន្នរបស់ក្រុម។ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបាននៅក្នុងបាល់ទាត់”។លោក Arruabarrena ដែល​បាន​ចុះ​ហត្ថលេខា​រហូត​ដល់​ចប់​ការ​ប្រកួត Asian Cup នៅ​ប្រទេស​ចិន​នៅ​ខែ​កក្កដា​ខាង​មុខ​នោះ ធ្លាប់​បង្វឹក​ក្រុម Al Wasl និងក្រុម Shabab Al Ahli ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូបៃ។ គាត់ក៏ធ្លាប់ដឹកនាំក្លិបអេហ្ស៊ីប Pyramids FC ផងដែរ។ ការប្រកួតដំបូងរបស់គ្រូបង្វឹកវ័យ៤៦ឆ្នាំរូបនេះនឹងត្រូវប្រកួតជាមួយអ៊ីរ៉ាក់នៅថ្ងៃទី២៤ ខែមីនា ហើយ៥ថ្ងៃក្រោយមកត្រូវធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមកូរ៉េខាងត្បូង។អ៊ីរ៉ង់ និងកូរ៉េខាងត្បូងបានកក់កៅអីវគ្គទៅប្រកួត World Cup នៅកាតាដោយស្វ័យប្រវត្តិរួចហើយពីពូល A ដោយទុកឲ្យក្រុមអារ៉ាប់រួមក្នុងការប្រជែងជាមួយលីបង់ និងអ៊ីរ៉ាក់សម្រាប់វគ្គជម្រុះ។ ក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតជម្រុះ World Cup ២ក្រុមនៅអាស៊ីនឹងត្រូវជួបប្រកួតនៅខែឧសភា ឬខែមិថុនា ដោយក្រុមឈ្នះនឹងត្រូវប៉ះក្រុមនៅអាមេរិកខាងត្បូងសម្រាប់កៅអីនៅ World Cup ក្នុងប្រទេសកាតា។

បច្ចុប្បន្នក្រុមអារ៉ាប់រួមមាន៩ពិន្ទុពីការប្រកួត៨លើករបស់ពួកគេ និងនាំមុខក្រុមលេខ៤ លីបង់៣ពិន្ទុ ខណៈអ៊ីរ៉ាក់តាមពីក្រោយ១ពិន្ទុ ៕ (រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print