ចិន​និង​ខ្មែរ​សរុប​ចំនួន​៨នាក់​ត្រូវ​បានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធ​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នៅក្នុង​សណ្ឋាគារយីហោ” ខ​ល​ល័​រ”

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​ព្រហ្ម​ទ​ណ្ទ​កម្រិត​​ស្រាល​ បានបេីកប្រតិបត្តិការស្រាវជ្រាវ​ និងឃាត់ខ្លួនមនុស្ស​ប្រុស​ស្រី​៨​នាក់​ដែល​ជាជនជាតិ​ចិន​និង​ខ្មែរ​ពាក់ព័ន្ធ​នឹងការបង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នៅក្នុង​សណ្ឋាគារយីហោ” ខ​ល​ល័​រ”

    ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីងនៅវេលា​ម៉ោង​១​ និង៥០​នាទី​យប់​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះសុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

   ​បេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលដែលចុះប្រតិបត្តិការផ្ទាល់ បានឱ្យដឹងថា​ ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​សណ្ឋាគារយីហោ” ខ​ល​ល័​រ” មាន​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ទើប​សមត្ថកិច្ច​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌចំការមន ចូល​ឆែកឆេរ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​ប្រាំ​បីនាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​បួន​នាក់ ស្រី​ម្នាក់ និង​ជនជាតិខ្មែរ​ជា​បុគ្គលិក​បួន​នាក់ ដកហូត​ម៉ូតូ​ចំនួន​ប្រាំពីរ​គ្រឿង​។

   ​ក្រោយ​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​បាន​នាំខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​៨នាក់​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ​បន្តនីតិ​វិធីច្បាប់។ 

   ដោយឡែក​ចំពោះ​​ទីតាំង​ខាងលើនេះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​​បិទ​ជា​បណ្តោះអាសន្ន​ផងដែរ៕  ដោយ​៖ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print