ប្រធានាធិបតីអ៊ុយក្រែនដំឡើងប្រាក់ខែរហូតដល់៣០%ដល់កម្លាំងទាហានក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានចុះហត្ថលេខា ដំឡើងប្រាក់ខែដល់កម្លាំងទាហាន រហូតដល់៣០% ដើម្បីជាការលើកទឹកចិត្តក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយរុស្ស៊ី។

សារព័ត៌មានអ៊ុយក្រែន Kyiv Post បានឱ្យដឹងថា ប្រធានាធិបតី Volodymyr Zelensky បានចុះហត្ថលេខាលើច្បាប់ដំឡើងប្រាក់ខែដល់ទាហានចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០២២។ តាមច្បាប់ថ្មីកងកម្លាំងប្រដាប់អាវុធនឹងទទួលបានការដំឡើងប្រាក់ខែ ៣០% ។
តាមការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលថានឹងចំណាយប្រាក់ជាង ៣០ពាន់លាន hryvnia (UAH) ប្រាក់អ៊ុយក្រែនសម្រាប់ដំឡើងប្រាក់ខែដល់ទាហាន។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលនឹងដំឡើងពន្ធឧស្ម័ន និងពន្ធផ្សេងៗទៀតដើម្បីយកប្រាក់សម្រាប់ដំឡើងប្រាក់ខែឱ្យទាហាន។
ក្រោយការសម្រេចដំឡើងប្រាក់ខែ ទាហានដែលមានប្រាក់ទាបបំផុត គឺទទួលបាន១៤.០០០ hryvnia ស្មើនឹង៤៩០ដុល្លារ ។ ក្រុមអ្នកជំនាញបានលើកឡើងថា សកម្មភាពខាងលើរបស់រដ្ឋាភិបាល គឺដើម្បីលើកចិត្តដល់កម្លាំងទាហាន ឱ្យមានការតស៊ូខ្ពស់ក្នុងពេលមានសង្គ្រាមវាយប្រហារពីរុស្ស៊ីកើតឡើង។
ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានប្រកាសថា រុស្សុីមិនចង់ឱ្យមានសង្គ្រាមផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបនោះឡើយ ហើយរុស្ស៊ីកំពុងស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេស ដើម្បីបញ្ចប់វិវាទ៕

ដោយធីរីណា


រូបភាព៖ttxvn

...

ទាហានអ៊ុយក្រែនចូលរួមក្នុងសមយុទ្ធសង្គ្រាមទីក្រុងនៅ Chernobyl នៅដើមខែកុម្ភៈ ឆ្នាំ 2022។ រូបថត៖ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print