អាវុធថ្មីរបស់ក្រុមអិស្លាមបង្កើតរដ្ឋ គឺ​« មាន់ពិឃាត»

ចែករំលែក៖

ទាហានក្រុមអិស្លាមបង្កើតរដ្ឋ​IS បានច្នៃប្រឌិតនូវសព្វាវុធថ្មីៗជាច្រើនសម្រាប់សកម្មភាព​វាយ​ប្រហារ​របស់ខ្លួន​ប្រកប​ដោយប្រសិទ្ធិភាព ក្នុងនោះមានការបង្កៃគ្រាប់បែកនៅ​លើខ្លួន​សត្វមាន់​ដើម្បីទៅកម្ទេចគោលដៅនានា។
ក្រុមIS នៅទីក្រុង​Fallujah ប្រទេសអីរ៉ាក់បានបំពាក់គ្រាប់បែកនៅលើសត្វមាន់ រួចប្រលែងឲ្យរត់​ចូល​ក្នុងជំរុំសត្រូវហើយក្រុម​IS នឹងបញ្ជាបំផ្ទុះគ្រាប់បែកពីចម្ងាយ​សម្លាប់អ្នកដែលនៅក្បែរៗ​មាន់នោះ។
នៅពេលនេះក្រុមអិស្លាមបង្កើតរដ្ឋកំពុងតែខ្វះគ្រាប់រំសែវ ដោយសារតែអាមេរិកនិងសម្ព័ន្ធមិត្ត​បានបិទច្រកជំនួយពីប្រទេសស៊ីរីនិងពីតំបន់ផ្សេងៗក្នុងប្រទេសអីរ៉ាក់។ ទាំងនោះហើយ​បាន​ជាក្រុមអិស្លាមបង្កើតរដ្ឋ កែច្នៃនៃគ្រាប់បែកដោយខ្លួនឯងសម្រាប់វាយប្រហារទៅលើគោលដៅ​នានារបស់សត្រូវ។ ពេលនេះក្រុម​IS បានប្រើប្រាស់គ្រាប់បែកច្នៃនិងគ្រាប់កាំភ្លើងត្បាល់ ប្រើប្រាស់សំបកហ្គាសនិងជី លួចនាំចូលពីប្រទេសទួគី។
មិនត្រឹមតែប៉ុណ្ណោះក្រុម​អិស្លាមបង្កើតរដ្ឋបានប្រើប្រាស់ទាំងរទេះទិញឥវាន់នៅតាមផ្សារ​ធ្វើជាជើងទម្រហើយអាចដាក់គ្រាប់បានយ៉ាងច្រើនទៀតផង៕

20150722-230429.jpg

...

20150722-230435.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print