ប្រេស៊ីល៖ ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានគ្រោះទឹកជំនន់និងបាក់ដីដល់ទៅ ២៧០កន្លែង ស្លាប់និងបាត់ខ្លួនរាប់រយនាក់

ចែករំលែក៖

មន្ត្រីប្រេស៊ីលបានប្រកាសនៅថ្ងៃទី១៧ខែកុម្ភៈថា មានអ្នកស្លាប់ដោយគ្រោះទឹកជំនន់និងបាក់ដី បានកើនឡើងដល់ទៅ១១៧នាក់ហើយ ស្ថិតនៅតំបន់ភ្នំ Petropolis ក្នុងរដ្ឋ Rio de Janeiro ។ ផ្ទះសម្បែងជាច្រើន ត្រូវដីបាក់គ្របដណ្តប់ពីលើបណ្តាលឱ្យមានមនុស្សជាង១៣០នាក់នៅបាត់ខ្លួននៅឡើយ។ ហេតុការណ៍បាក់ដីនេះបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកើតឡើងតាំងពីល្ងាចថ្ងៃទី១៥ខែកុម្ភៈ ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយប្រេស៊ីលបានឱ្យដឹងថា មានករណីបាក់ដីដល់ទៅ ២៧០កន្លែង ។ បើតាមអាជ្ញាធរប្រេស៊ីល មនុស្សច្រើនជាង៧០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំឡើងដោយរដ្ឋ។ អភិបាលរដ្ឋ Rio de Janeiro លោក Claudio Castro កាលពីថ្ងៃពុធសប្ដាហ៍នេះ បានប្រដូច ការខូចខាតនៅក្នុងទីក្រុងប៉េត្រូប៉ូលីដែលបង្កឡើងដោយទឹកជំនន់ និងគ្រោះរអិលបាក់ដីទៅនឹងតំបន់សង្រ្គាមមួយ។ គិតត្រឹមថ្ងៃទី១៧ខែកុម្ភៈ (ពេលវេលាក្នុងតំបន់) អាកាសធាតុមិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ ដោយកម្ពស់ទឹកភ្លៀងក្នុងទីក្រុងប៉េត្រូប៉ូលី បានកើនឡើង ៦សង់ទីម៉ែត្រ ដែលនេះបានបង្កការរំខានដល់ក្រុមអ្នកជួយសង្រ្គោះក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត និងបោសសម្អាត៕ ដោយសាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print