ប៉ូលិសកាណាដាមិនអាចអត់ធ្មត់ទៀតឡើយ គីបានចាប់ខ្លួនក្រុមបាតុកររថយន្តជាច្រើន

ចែករំលែក៖

កម្លាំងប៉ូលិសកាណាដាបានចាប់ខ្លួនបាតុករជាច្រើនដែលបានធ្វើបាតុកម្មបិទផ្លូវចរាចរណ៍នៅក្នុងរដ្ឋធានី អូតាវ៉ា ។

យុទ្ធនាការបំបែកក្រុមបាតុករបានចាប់ផ្តើមអនុវត្តនៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ហើយមុនពេលប៉ូលិសអនុវត្តក៏បានព្រមានដល់ក្រុមបាតុករ ដែលបានបន្តអូសបន្លាយអស់រយៈពេល៣សប្តាហ៍កន្លងមកដែរ ។ កម្លាំងប៉ូលិសបានព្រមានថា ក្រុមបាតុករនឹងទទួលរងការដាក់ទោស ប្រសិនបើមិនព្រមបំបែក ផ្តល់ជីវភាពរស់នៅធម្មតាវិញដល់ពលរដ្ឋ។
កម្លាំងប៉ូលិសបានបង្កើតទីតាំងចំនួន១០០កន្លែងក្នុងរដ្ឋធានី Ottawa ដើម្បីទប់ស្កាត់ក្រុមបាតុករចូលទៅកាន់តំបន់សំខាន់ៗ និងទប់ស្កាត់ពលរដ្ឋទៅចូលរួមជាមួយក្រុមបាតុកររថយន្ត។ ជាមួយគ្នានេះដែរ កម្លាំងប៉ូលិសបានដាក់របាំងនៅជុំវិញអគាររដ្ឋសភា ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលនាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau បានអនុវត្តច្បាប់អាសន្ន ដើម្បីបន្ថែមកម្លាំងបំបែកក្រុមបាតុករ។ ប៉ុន្តែក្រុមបាតុកររថយន្តនៅតែបន្តសកម្មភាពបិទផ្លូវជាច្រើន នៅក្នុងរដ្ឋធានីអូតាវ៉ា។
នៅថ្ងៃទី១៧ខែកុម្ភៈ ស្នងការប៉ូលិសបណ្តោះអាសន្នលោក Steve Bell បានឱ្យដឹងថា នៅចុងសប្តាហ៍នេះស្ថានភាពនៅក្នុងទីក្រុង អូតាវ៉ា នឹងខុសប្លែកពីបីសប្តាហ៍កន្លងមក ។ លោក Steve Bell បានសន្យាថានឹងបញ្ចប់ក្រុមបាតុករ ដើម្បីផ្តល់សន្តិសុខសុវត្ថិភាពដល់ពលរដ្ឋឡើងវិញ៕ ដោយសាធី

...


រូបថត៖ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print