ខេត្តរតនគិរី៖ មន្ត្រីឧទ្យានុរក្សស្នាក់ការរងអូរខាំផា សហការជាមួយក្រុមប្រឹក្សាឃុំតាវែងលើ ចុះល្បាតតាមដានសកម្មភាពបទល្មើសវាយលប់ចាប់សត្វស្លាបចំណុចវាលយ៉ៃ។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្ទីរបរិស្ថានខេត្តរតនគិរី ដែលអង្គភាពយេីងទេីបទទួលបាននៅព្រឹកថ្ងៃចន្ទទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងទៀតថា ជាលទ្ធផល ប្រទះឃើញរោងជនសង្ស័យពួនវាយលប់ពីរកន្លែង និងបានដុតកម្ទេចចោលនៅនឹងកន្លែង ហើយនឹងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យបន្តទៀត។
ដោយឡែកមន្ទីរបរិស្ថានខេត្តបាត់ដំបង ក៏បានឱ្យដឹងដែរថា មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមន្រ្តីល្បាត MJP និងមន្ត្រីមកពីក្រសួងបរិស្ថាន បានចូលរួមដោះម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃ នៅក្នុងតំបន់ការពារមានចំនួន ០៤ទីតាំងរួមមានដូចខាងក្រោម៖
ទី១)ភូមិសាស្ត្រភ្នំសារួម មានចំនួន០៥កាមេរ៉ា ។ ទី២)ភូមិសាស្ត្រភ្នំពេជ្រមានចំនួន០៧កាមេរ៉ា ។ ទី៣)ភូមិសាស្រ្តតំបន់ច្រក៤០០ មានចំនួន០៤កាំមេរ៉ា និង៤)ភូមិសាស្ត្រព្រែកបី មានចំនួន០៤កាមេរ៉ា ដែលសរុបមានចំនួន២០គ្រឿង៕
ដោយ៖ស តារា