រថយន្តLEXUS RX300បុកម៉ូតូឌ្រីមពីក្រោយបណ្ដាលឲ្យប្ដីប្រពន្ធ២នាក់រងរបួស​ហើយមិនឈប់ទទួលខុសត្រូវ​ប្រឹងបើករត់រហូតបុកចូលផ្ទះបោកអ៊ុករងការខូចខាតថែមទៀត

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបើករថយន្តក្នុងល្បឿនលឿន​ធ្វើឱ្យជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពីក្រោយជិះដោយប្ដីប្រពន្ធពីរនាក់បណ្ដាលឱ្យរងរបួសស្រាល​ ហេីយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេបានព្យាយាមបើករត់រហូតរេចង្កូតទៅបុកចូលផ្ទះបោកអ៊ុតរងការខូចខាតបាក់ជញ្ចាំងផ្ទះមួយចំហៀងនិងសម្ភារមួយចំនួន​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩​និង២០នាទីយប់​ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ​ ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទ្រា៤​ ត្រង់ចំណុចទីស្នាក់ការទ្រា៤​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ ។

​ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់​ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1HW-8717 ជិះឌុបគ្នាពីលិចទៅកើត​ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តLEXUS RX300 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2I -6665 បើកដោយបុរសម្នាក់សង្ស័យស្រវឹងបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង​បណ្ដាលឱ្យម៉ូតូនិងប្ដីប្រពន្ធប៉ើងខ្ទាតទៅលើចិញ្ចើមផ្លូវ តែសំណាងល្អដែរដោយគ្រាន់តែរងរបួសស្រាល​ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ​ គឺបានព្យាយាមបើករត់បានប្រមាណ៥០ម៉ែត្រក៏រេចង្កូតបុកចូលផ្ទះបោកអ៊ុតបណ្ដាលឱ្យសម្ភារក្នុងផ្ទះរប៉ាតរប៉ាយនិងបាក់ជញ្ជាំងមួយផ្ទាំងខូចខាតយ៉ាងដំណំ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានឱ្យភាគីខាងរថយន្តបង្កធ្វេីការសម្របសម្រួលគ្នា​ជាមួយជនរងគ្រោះម្ចាស់ម៉ូតូ​ ដោយភាគីរថយន្តបង្កព្រមផ្ដល់សំណង៥០ដុល្លារទៅឱ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿង​ និងព្រមជួសជុលរបងផ្ទះឲ្យទៅម្ចាស់ផ្ទះដេីម្បីបញ្ចប់រឿងផងដែរ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print