ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវបានឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព (យកកាំបិតប័ុងតោកាប់លើជនរងគ្រោះរបួស ចំក្បាលថ្ងាស់) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង១៨និង៤០នាទីយប់
នៅចំណុចផ្ទះលេខ៥៤ ផ្លូវបេតុង ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
+ជនរងគ្រោះឈ្មោះ សាន់ សាលី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលំ ក្រុមទី២ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវមុខរបរ លក់ដូរ រងរបួសចំក្បាលថ្ងាស់ខាងឆ្វេងរបួសដេរចំនួន០៧ថ្នេរព្យាបាលនៅពេទ្យ២៤ម៉ោង។
+ជនសង្ស័យឈ្មោះ ហុិម សាលីម ភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅផ្ទះលេខ១៤៧ក្រុម១ភូមិ៣សង្កាត់ច្រាំងចំរេះ១ខណ្ឌឬស្សីកែវ ភ្នំពេញ(មានសារធាតុញៀន)គ្មានវិជ្ជមានកូវិដ-១៩ទេ។
+ សម្ភារៈដកហូតមាន៖
គ្មាន។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា
នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនសង្ស័យបានមកកន្លែងកើតហេតុរករឿងឈ្លោះជាមួយបងស្រីពេលនោះជនរងគ្រោះត្រូវជាបងថ្លៃបានទៅឃាត់ស្រាប់តែជនសង្ស័យត្រូវជាប្អូនថ្លៃបានយកកាំបិតប័ុងតោកាប់ទៅលើបងថ្លៃចំក្បាលថ្ងាស់ខាងមុខដេរចំនួន០៧ថ្នេរភ្លាមនោះបានកាន់កាំបិតប័ុងតោរត់គេចខ្លួនបាត់លុះដលវេលាម៉ោង៥ភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២សមត្ថកិច្ចបានឃាត់ជនសង្ស័យនៅចំនុចកើតហេតុខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
ដោយ៖ ជីណា