ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះអន្តរាគមន៍បង្ការបង្ក្រាប ករណីធ្វេីឱ្យខូចខាតដោយចេតនា(កាប់បំផ្លាញម៉ូតូ )០១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០១នាក់។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្ក្រុងបាត់ដំបង និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ
ចាន់ សៅ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង ម៉ូតូ ០១ គ្រឿងម៉ាក Kawasaki ពណ៌ខ្មៅលាយស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U- 26 46
និងពូថៅចំនួន០១ ផងដែរ។
លោកនាយការិយាល័យដដែលបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រហែល២២និង០០នាទីនៅចំណុច ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជនសង្ស័យខាងលើបានធ្វេីសកម្មភាពយកពូថៅកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឈ្មោះ គង់ វ៉ារី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកំពង់សីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង បណ្តាលឱ្យខូចខាតម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1AD-6236 ។
ហើយក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលអំពីសកម្មភាពរបស់ជនសង័្សយខាងលេី ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតរហូតឈានធ្វេីការឃាត់ខ្លួនតែម្តង ដែលពេលនេះជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់ ៕
ដោយ៖ ចន្ទ លីហ្សា