ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជូនលោកស្រី សុខ លាង និងក្រុមគ្រូសារចំពោះមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥ នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ ក្នុងជន្មាយុ៧៩ឆ្នាំដោយរោគាពាធ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា ផ្ញើជូន លោកជំទាវ សុខ លាង
លោកជំទាវជាទីរាប់អាន,
ភរិយាខ្ញុំនិងរូបខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ ក្តុកក្តួល និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយ ទទួលដំណឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សាខឿន រដ្ឋលេខាធិការក្រសួងការពាជាតិ ដែលត្រូវជា ស្វាមីលោកជំទាវបានទទួលមរណភាព នាវេលាម៉ោង ១០:៤៥ នាទីព្រឹក នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ ដោយរោគាពាធ ។
មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការ បាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្ន ក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្លៃអវសាននៃជីវិត ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រា បុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្ខេតជាទីបំផុត ។
ភរិយា និងរូបខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ សុខ សាវឿន
បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។ សូមលោកជំទាវទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីភរិយាខ្ញុំ និងរូបខ្ញុំ ៕
ដោយ : សិលា