ភ្នំពេញ៖ ប្តីប្រពន្ធមួយគូ ដោយសារតែជីវភាពគ្រួសារក្រីក្រ នាំគ្នាធ្វើដំណើរមកភ្នំពេញ រកការងារធ្វើឲ្យគ្រាន់ជីវភាព នឹងគេ ទើបតែមកដល់៣ថ្ងៃរកការងារមិនទាន់បានធ្វើផង បុរសជាប្តីខ្យល់គស្លាប់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីឈ្មោះ ជុំ វុទ្ធី អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ សែប សារុំ អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលសង្កាត់ត្រពាំងធ្នង់ ខណ្ឌពោធិ៍សែន។
តាមប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ដោយសារជីវភាពក្រក្រី មិនដឹងធ្វើការងារអ្វីនៅឯស្រុក ប្តីក៏ជាមនុស្សញៀន ងុបងុលនឹងស្រា ផឹកព្រឹក ផឹកល្ងាចមិនលួសថ្ងៃណាឡើយ ហើយត្រូវបានប្រពន្ធអង្វរឲ្យឈប់ផឹក ហើយនាំគ្នាមកភ្នំពេញ ដើម្បីចាប់ រកការងារធ្វើគ្រាន់ចិញ្ចឹមជីវិត ។
ប្រភពបន្តទៀតថា ប្តីប្រពន្ធទាំង២នាក់ ទើបតែមកស្នាក់នៅផ្ទះកើតហេតុខាងលើ បាន៣ថថ្ងៃដោយសារ ប្តីមានជម្ងឺផង ក្រយពីផ្តាច់ស្រា ចេះតែធ្វើទុក្ខក្នុងខ្លួន ជំងឺរើឡើងនៅម៉ោង៥ល្ងាចទី២៣ ខែមេសារ ជម្ងឺធ្វើទុក្ខ ជនរងគ្រោះ ស្រែរើរត់ពេញភូមិ ផ្អើលអ្នកស្រុកនាំគ្នាជួយចាប់ ពេញមួយយប់ ពុំបានដេកពួន លុះដល់ព្រឹកថ្ងៃទី២៤ បែជាកើតមានអាការៈសង្ស័យខ្យល់គ ស្លាប់បាត់ជីវិត ផ្អើលអ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច ជួយពិនិត្យនិងកោសល្យវិច្ច័យ ។
ក្រោយពីពិនិត្យរួច សាកសពប្រគល់ឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុខាសែនជ័យ