ប្រទះឃើញតារាហូលីវូដ Angelina Jolie កំពុងជិះម៉ូតូកង់៣យ៉ាងសាមញ្ញានៅកណ្តាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោយពីបុរសម្នាក់បានទម្លាយវីដេអូនៃការប្រទះឃើញដោយចៃដន្យនូវវត្តមានតារាសម្តែងកំពូលលំដាប់ហូលីវូដលោកស្រី Angelina Jolie នៅលើម៉ូតូកង់៣យ៉ាងសមញ្ញ។ នេះគឺជារឿងភ្ញាក់ផ្អើលថ្មីមួយទៀតក្រោយពីមុននេះលោកស្រីបានបង្ហាញវត្តមាននៅលើទឹកដីនៃតំបន់អង្គរខេត្តសៀមរាប។
រួមដំណើរជាមួយលោកស្រី Angelina Jolie គឺអ្នកស្រី អ៊ឹង លឿង ដែលជាអ្នកនិពន្ធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» កំពុងធ្វើដំណើរតាមរ៉ឺម៉កកង់បីឥណ្ឌាយ៉ាងសាមញ្ញបំផុតនៅកណ្តាលរាជធានីភ្នំពេញ។យោងទៅតាមគណនីហ្វេសបុកមួយឈ្មោះ Rick Kh បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបចិត្តជាទីបំផុត ដោយបានឃើញកំពូលតារាសញ្ជាតិអាមេរិករូបនេះដោយចៃដន្យ។ វីដេអូខ្លីមួយនេះក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជា ធ្វើការចែករំលែកជាបន្តបន្ទាប់ និងបង្ហាញការភ្ញាក់ផ្អើល ដោយមិននឹកស្មានថា លោកស្រី Angelina Jolie បង្ហាញខ្លួនយ៉ាងសាមញ្ញបែបនេះ។នៅថ្ងៃដដែលនេះដែរ ពោលគឺក្នុងថ្ងៃទី ២៣ កុម្ភៈ ២០២២ នេះ គេបានប្រទះឃើញលោកស្រី Angelina Jolie បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ក្រោយចេញពីខេត្តសៀមរាប និងបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅទិញវត្ថុអានុស្សាវរីយ៍នៅក្នុងផ្សារទួលទំពូងថែមទៀតផង។នេះគឺជាការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលសារជាថ្មីទៀតហើយនៅកម្ពុជា បន្ទាប់ពីកាលពីថ្ងៃទី២២ កុម្ភៈកន្លងទៅនេះលោកស្រីបានបង្ហា្ហញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលនៅតំបន់ប្រាសាទអង្គរវត្តខេត្តសៀមរាបនោះ។
វត្តមានរបស់លោកស្រីនៅកម្ពុជាបាននិងកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាជនកម្ពុជា និងបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថាដំណើរមកកាន់កម្ពុជាគ្រានេះគឺ ស្ថិតក្នុងបុព្វហេតុក្នុងបេសកកម្មដ៏សំខាន់មួយគឺជាការចូលរួមជួយដល់ស្ត្រីខ្មែរដោយបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រីឬWomen for Bees ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទ២ប្រភេទដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print