នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ : ទប់ស្កាត់ការប្រើប្រាស់ត្រា និងទិដ្ឋាការក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងវិធានការទប់ស្កាត់ការប្រើប្រាស់ត្រា និងទិដ្ឋាការក្លែងក្លាយ។ ដោយមានការអញ្ជើញចូលរួម លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា, ក្នុងកិច្ចប្រជុំនោះលោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ជំរុញឱ្យមន្ត្រីជំនាញត្រូវពង្រឹងត្រួតពិនិត្យការងារ ក្នុងការផ្តល់ទិដ្ឋការ និងការងារអនុវត្តនីតិវិធី ដើម្បីងាយស្រួលស្វែងរកការប្រព្រឹត្តបទល្មើសរបស់ជនបរទេស។ នាយឧត្តមសេនីយ៍ អគ្គនាយក បានបញ្ជាក់ថាកងកម្លាំងជំនាញរបស់នាយករដ្ឋានទាំងអស់ត្រូវចេះមើលត្រា ឬទិដ្ឋកាដែលមានសញ្ញាក្លែងក្លាយ ឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលស៊ើបអង្កេតបន្តនីតិវិធី ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងវិធានការទប់ស្កាត់ការប្រើប្រាស់ត្រា និងទិដ្ឋាការក្លែងក្លាយ អាចសង្ស័យថា, កន្លងមកករណីប្រើប្រាស់ត្រា និងទិដ្ឋាការក្លែងក្លាយ ដោយបុគ្គល ឬជនខិលខូច ទើបមានវិធានការទប់ស្កាត់តឹងតែង៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print