ពលរដ្ឋថៃចូលដាំដំណាំលើដីតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ត្រូវនគរបាលវរៈ៩១១ ទប់ស្កាត់

ចែករំលែក៖

ក្រុងប៉ោយប៉ែតៈកម្លាំងនគរបាលវរសេនាតូវការពារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហាមឃាត់ប្រជាពលរដ្ឋថៃចំនួន០៥នាក់ ស្រី០១នាក់ មិនឲ្យដាំដំណាំនៅលើដីតំបន់ព្រំដែនមិនទាន់ច្បាស់លាស់មុខភូមិសាស្ត្រភូមិទំនប់ក៥   សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

  លោក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖នៅវេលាម៉ោង០៤ ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលការពារប៉ុស្តិ៍ព្រៃគប់នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១និងកម្លាំងអន្តរាគមន៍របស់វរៈសរុប ចំនួន១០នាក់      ដឹកនាំដោយលោកវសេនីយ៍ទោជា លាងហៃ មេបញ្ជាការរង  បានចុះហាមឃាត់ពលរដ្ឋថៃចំនួន០៥នាក់ ស្រី០១នាក់ ដែលបានយកអំពៅមកដាំ  ក្នុងតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ (ខាងកម្ពុជា)មុខភូមិសាស្ត្រភូមិទំនប់ក៥   សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង(ខាងថៃ)ទល់មុខភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖ក្រោយពីកម្លាំងនគរបាលយើងបានធ្វើការហាមឃាត់ជនជាតិទាំងនោះមិនឲ្យដាំអំពៅ ភ្លាមៗនោះ 

-ថ្ងៃទី២៣-០២-២០២២ វេលាម៉ោង១៦:០០នាទី និយាមកាWGS84(239028-1516815)        មួយសន្ទុះក្រោយមកក៏មានកម្លាំងទាហ៊ានឈុតខ្មៅថៃកងវរសេនាធំលេខ១២ ចំនួន១០នាក់     ដឹកនាំដោយលោកវសេនីយ៍ឯក ភិយានេត ផាត់ថាឡាក់ សាតវ៉ាត់តាវង្ស មេបញ្ជាការកងវរសេនាធំលេខ១២ បានមកដល់ទីនោះ ហើយកម្លាំងយើងក៏បានឲ្យភាគីទាហ៊ានថៃ     ឲ្យជួយហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួនបញ្ឈប់ការដាំដុះ កាប់ឆ្ការ ឬធ្វើអ្វីផ្សេងៗ  នៅក្នុងតំបន់ព្រំដែនមិនទាន់ច្បាស់លាស់នេះ  ខាងភាគីថៃបានយល់ព្រម  ហើយបានឲ្យពលរដ្ឋថៃទាំងនោះ ក៏បានឈប់ដាំដុះភ្លាមៗនិងត្រឡប់ទៅវិញផងដែរ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print