«ព្រះករុណាម្ចាស់ជីវិត ស្តេចប្រោសព្រះរាជសវនាការជូន លោក នាយករដ្ឋមន្រ្តីម៉ាឡេសុី»

ចែករំលែក៖

ភ្នំពេញ : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីនយ៉ាកុប (Dato’ Sri Ismail Sabri Bin Yaakob) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នារសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចដ៏ឧត្តុង្គឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា, លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីនយ៉ាកុប (Dato’ Sri Ismail Sabri Bin Yaakob) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញចូល សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ, សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។ 

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

សូមជម្រាបជូនថា, នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob)នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ 

តាមរយៈការបំពេញទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅពេលនេះ នឹងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច​ សង្គម ការពារជាតិ និងសន្តិសុខ និងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ 

ដំណើរទស្សនកិច្ចនេះ ក៏នឹងបានរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print