លោក ហេង រតនា : សង្គ្រាមនៅអ៊ុយក្រែន​ ប្រែក្លាយទីក្រុងគីវដ៍ស្រស់ស្អាតក្លាយជាសមភូមិដ៍ស្វីតស្វាញរវាងកងទ័ពរុស្សីនិងកងទ័ពអ៊ុយក្រែនរួមទាំងកងទ័ពស្ម័គ្រចិត្តជាជនសុីវិលអ៊ុយក្រែនផងដែរ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើ facebook ផ្លូវការថា, សង្គ្រាមនៅអ៊ុយក្រែន​ ប្រែក្លាយទីក្រុងគីវដ៍ស្រស់ស្អាតក្លាយជាសមភូមិដ៍ស្វីតស្វាញរវាងកងទ័ពរុស្សីនិងកងទ័ពអ៊ុយក្រែនរួមទាំងកងទ័ពស្ម័គ្រចិត្តជាជនសុីវិលអ៊ុយក្រែនផងដែរ។​
លោកបន្តថា, បេីសិនជា​ ក្លាយជាគ្រូទាយសំរាប់សង្គ្រាមនេះវិញ​ ខ្ញុំអាចទាយថា​សង្គ្រាមនេះទៅអនាគតអាចចេញលទ្ធភាព២សំខាន់គឺ៖
១.​ សង្គ្រាមសុីវិល​រយ:ពេលវែងក្នុងប្រទេសអ៊ុយក្រែន​ រវាងក្រុមគាំទ្រដោយរុស្សុីនិងក្រុមគាំទ្រដោយលោកខាងលិច​។ ប្រសិនជារុស្សុីនិងក្រុមប្រទេសNATO (ប្រទេសខាងលិច)​ រករូបមន្តរស់នៅជិតខាងមិនបានទេនោះ!! ។
២.​ សង្គ្រាមលោភលោកទី៣​អាចកេីតឡេីង រវាងប្រទេសNATO​ ជាមួយប្រទេសរុស្សុីតែម្តង​ ករណីពួកNATOអត់ទ្រាំមិនបានសំរេចហក់ចូលក្នុងសង្គ្រាមនេះ។ ប្រសិនជារុស្សុីនិងក្រុមប្រទេសNATO រករូបមន្តរស់នៅជិតខាងមិនបានទេនោះ!! ។ បេីខ្លាំងប៉ះខ្លាំងគឺខ្លោចផែនដី​មិនខានឡេីយ! មនុស្សលោកមិនអាចរស់នៅលេីផែនដីបានទៀតទេ បេីសិនក្លាយជាសង្គ្រាមនុយក្លេអ៊ែមែននោះ! កុំថារុស្សុី​ អាមេរិក​ អាឡឺម៉ង់​ បារាំង​ អង់គ្លេស​ អឺរ៉ុបណានោះ​ ខ្លាំងប៉ះខ្លាំងគឺទេចដូចគ្នាគ្មានសល់ឡេីយ! ។ សូមចងចាំលទ្ធផលសង្គ្រាមលោភលោកទី១និងទី២​ដែលប្រទេសជាច្រេីន​នៅជាប់ក្លិនរំសេវនៅឡេីយ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា, គ្រប់គ្នាគួរប្រកាន់យកជំហរកណ្តាលមួយគឺ​ “ជីវិត​មិនមែនអ្វីដែលយេីងចង់បាននោះទេ​ តែវាជាអ្វីដែលទទួលបានបាន​ =​Life IS NOT what we wanted it, but it’s what we can accept it!.”ដូចនេះរូបមន្តល្អបំផុតគឺ​ស្វែងរកសន្តិភាពដែលរកវិធីរស់នៅជិតខាងគ្នាប្រកបដោយសុខដុមរម្យនីកម្ម​ទៅ! ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print