កម្មករម្នាក់អង្គុយហូបបាយជុំគ្នាជាមួយប្រពន្ធនឹងមិត្តភក្តិស្រាប់តែផ្កាប់មុខដាច់ខ្យល់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ សម្រាកពីការងារ រួចមកអង្គុយហូបបាយជុំគ្នាជាមួយប្រពន្ធនឹងមិត្តភក្តិសុខៗ ស្រាបតែដួលផ្កាប់មុខ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ​ នៅកន្លែងហូបបាយ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថសសពមានឈ្មោះ សាញ់អាយុ២៥ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ។

បើតាមសម្តីបុរសម្នាក់ដែលត្រូវជាមិត្តរបស់ជនរងគ្រោះ បានឲ្យដឹងថា ដំបូងឡើយ រូបគាត់នឹងជនរងគ្រោះ បានធ្វើការសំណង់ជាមួយគ្នា នៅក្នុងការដ្ឋានជាប់នឹងកន្លែងកើតហេតុ ហើយនៅពេលដល់ម៉ោងចប់ការងារក៏នាំគ្នាសម្រាករួចរៀបចំបាយជុំគ្នាពេលកំពុងតែហូបបាយ ស្រាប់តែជនរងគ្រោះបានដួលផ្កាប់មុខ ភ្លាមនោះពួកគាត់ ក៏បានជួយរឹតនឹងដឹកយកទៅមន្ទីរពេទ្យដែរ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ពិនិត្យទៅលើសព និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print