ខេត្តស្វាយរៀង៖ ព្រះគ្រូ ភោគភាជ ចៅអធិការវត្តកោះជុំ លោកសាំងឡៃនិងភរិយា និងព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តដែល មានសទ្ធាជ្រះថ្លាបានផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យមកសម្រាប់ចាក់សាបទីធ្លា នៅក្នុងវត្ត និងជុសជុលរោងទទួលភ្ញៀវឡើងវិញ ។
ការដង្ហែរអង្គផ្កា រួចវេរអង្គផ្ការស្មីសាមគ្គីប្រគេនព្រះសង្ឃនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែកុម្ភ:ឆ្នាំ២០២២
ស្ថិតនៅវត្តកោះជុំ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀងដោយមានលោកលោកស្រី ឧបាសក ឧបាសិកា ទាយក ទាយិកានិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ពីទីជិត ទីឆ្ងាយ និងលោកតា លោកយាយ ចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ ។
ព្រះគ្រូ ភោគភាជចៅអធិការវត្តកោះជុំ
បានមានថេរដីកាថា ការផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ឡើងដោយមានការចូលរួមព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តគឺ
ដើម្បីប្រមូលបច្ច័យមកសម្រាប់សងថ្លៃសម្ភារះនិងថ្លៃឈ្នួលជាងក្នុងការកសាងសាលាឆាន់ នៅក្នុងវត្តកោះជុំ នេះផងដែរ។
ពិធីនេះបានប្រព្រឹត្តរយះពេល២ថ្ងៃទៅយ៉ាងរលូនដោយព្រះអង្គសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសាំងឡៃនិងភរិយា លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមចាប់មគ្គផលនិងអនុមោទនាយកផលានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ជាចុងបញ្ចប់ព្រះគ្រូ សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលចូលកើតមានដល់អស់លោកលោកស្រីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ យឹម សុថាន