ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលលួចទូរស័ព្ទពលរដ្ឋដល់ក្នុងបន្ទប់ខណៈម្ចាស់កំពុងលង់លក់តែរត់មិនរួចជនរងគ្រោះដឹកខ្លួនទាន់ក្របួចជាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលជាន់ទី២ លេខ៣៦ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះលេង ធី ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរជាងភ្លេីង ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះទូច ពេជ្រ ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៣៦ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានដេកនៅក្នុងបន្ទប់ជួលដោយបេីកទ្វារចំហរហេីយបានទុកទូរស័ព្ទម៉ាកViVO ក្បែរខ្លួនបន្ទប់មកស្រាប់តែមានជនសង្ស័យដេីរមកឃេីញទ្វារចំហរឪកាសល្អក៏ចូលលួចទូរស័ព្ទហេីយព្យាយាមគេចខ្លួនតែរូបគាត់ដឹងខ្លួនទាន់ក៏ដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖សុខាសែនជ័យ