ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយម៉ូតូមួយគ្រឿងត្រូវរថយន្តបែនដឹកដីបុកនិងកិនពាក់កណ្ដាលខ្លួនអ្នកបើកបណ្តាលឱ្យដាច់ខ្លួនជា២កំណាត់ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏ពុំទាន់ដឹងថាករណីគ្រោះថ្នាក់នេះបណ្ដាលមកពីអ្វីនោះដែរ។ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ និងវាស់វែងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់៕
...
ដោយ៖ស្អាងជ័យ