អាចនិយាយបានថា សង្គ្រាមបរមាណូកាន់តែខិតជិតហើយ ក្រោយពេលប្រធានាធិបតីពូទីនគំរាមពីការប្រើប្រាស់បរមាណូក្នុងសង្គ្រាម។ ក្នុងពេលនេះរុស្ស៊ីបានជំរុញឲ្យជម្លៀសពលរដ្ឋចេញពីតំបន់អឺរ៉ុបជាបន្ទាន់។ ជាមួយគ្នានេះដែរ អាមេរិកនិងអឺរ៉ុបក៏បានស្នើដល់ពលរដ្ឋចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ផងដែរ។
សារព័ត៌មាន RT បានផ្សាយថា រដ្ឋាភិបាលរុស្ស៊ីបាននិងកំពុងតែជម្លៀសពលរដ្ឋរបស់ខ្លួនចាកចេញពីតំបន់អឺរ៉ុប ក្រោយពេលប្រទេសអឺរ៉ុបបិទទ្វារដែនអាកាសជាមួយរុស្ស៊ី ។ នាយកដ្ឋានអាកាសចរណ៍ដឹកជញ្ជូនតាមដែនអាកាសរុស្ស៊ី FATA បានប្រកាសនៅថ្ងៃទី ២៨ខែកុម្ភៈថា ខ្លួនកំពុងតែធ្វើការជាមួយក្រសួងការបរទេសដើម្បីបញ្ជូនពលរដ្ឋរុស្ស៊ីចេញពីប្រទេសតំបន់អឺរ៉ុប ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអឺរ៉ុបបិទដែនអាកាសជាមួយរុស្ស៊ីដើម្បីប្រឆាំងសង្គ្រាមវាយប្រហារអ៊ុយក្រែន។
ដោយសារតែអឺរ៉ុបបិទដែនអាកាសជាមួយរុស្ស៊ី ពលរដ្ឋរុស្ស៊ីដែលចង់វិលត្រឡប់ទៅប្រទេសវិញអាចទៅកាន់ប្រទេសតួកគីឬ បណ្តាប្រទេសអារ៉ាប់រួមដែលនៅមានជើងហោះហើររបស់រុស្ស៊ី។ ក្នុងថ្ងៃនេះដែរ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបានលុបជើងហោះហើរទាំងអស់ទៅកាន់តំបន់អឺរ៉ុប ។
ជាមួយគ្នានេះដែរ អាមេរិកក៏បានស្នើដល់ពលរដ្ឋរបស់ខ្លួនចេញពីប្រទេសរុស្ស៊ីកាន់តែឆាប់កាន់តែល្អ ក្នុងពេលស្ថានភាពតានតឹងកាន់តែខ្លាំង អាចផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ក្នុងនោះមានសង្គ្រាមបរមាណូ ឬសង្គ្រាមលោកលើកទីបីកើតឡើង៕ ដោយធីរីណា
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរុស្ស៊ី Aeroflot បានបាត់បង់សិទ្ធិចូលសហភាពអឺរ៉ុប។ រូបភាព៖Getty Images
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ជួបជាមួយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និងប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី Valery Gerasimov នៅទីក្រុងមូស្គូ។ រូបថត៖ រ៉យទ័រ