នគរបាលបញ្ជូនជនសង្ស័យម្នាក់រំលោភកូនចុងទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈនគរបាលបញ្ជូនជនសង្ស័យម្នាក់រំលោភកូនស្រីចុងជាអនីតិជនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៨ខែ កុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធី។លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាជនសង្ស័យឈ្មោះស៊ុន ពេជ្រ អាយុ៣៩ ឆ្នាំជាឪពុកចុងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  ។នគរបាលប្រាប់ថាៈជនសង្ស័យម្នាក់នេះចាប់រំលោភកូនស្រីចុងបានសម្រេចម្តងរួចមកតែ លើកទី០២ ជាប់ខ្នោះព្រោះម្តាយភ្ញាក់ទាន់ផ្អើលឆោឡោទាំងយប់ប្តឹងឲ្យនគរបាលចាប់ខ្លួន នៅវេលាម៉ោង០១យប់រំលងអាធ្រាតថ្ងៃទី២៦ខែ កុម្ភៈ ឆ្នាំ២០២២ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ជននេះបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួន ឈ្មោះ ព ស យ អាយុ១៣ឆ្នាំ នៅនឹងផ្ទះ ។

លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបណ្តឹងពីស្ត្រីជាម្តាយនិងក្មេងស្រីរងគ្រោះ កម្លាំងនគរ​    បាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានចុះទៅឃាត់ខ្លួនឈ្មោះស៊ុន ពេជ្រ ជាឪពុកចុងមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់កូនស្រីចុងរំលោភពិតមែន លើកទី១បានសម្រេច និងលើកទី២ ម្តាយននាងភ្ញាក់ទាន់ ហើយប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តង ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី  សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងយ៉េនឌ័រ បានបញ្ជាក់ថា៖ផ្អែកតាមបណ្តឹងរបស់ម្តាយនិងការបំភ្លឺពីក្មេងស្រីរងគ្រោះ ព្រមទាំងចម្លើយសារភាព ។ជនសង្ស័យឈ្មោះ ស៊ុន ពេជ្រ ត្រូវកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ  ដើម្បីចាត់ការតាមនិតិវិធីហើយដែរ៕ 

នគរបាលបញ្ជាក់ថាៈ  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១យប់រំលងអាធ្រាតថ្ងៃទី២៦ខែ កុម្ភៈ ឆ្នាំ២០២២ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។វណ្ណា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print