សោកស្តាយ លោក អៀង ចេនឡា បានទទួលមរណភាពហើយដោយសារជំងឺរលាកស្រោមខួរក្បាល

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី២៨ខែកុម្ភៈនេះបន្ទាប់ពីទ្រាំទ្រជាមួយជំងឺរាំរ៉ៃ ទប់លែងជាប់ពេលនេះលោក  អៀង ចេនឡា បានទទួលមរណភាពហើយដោយសារជំងឺរលាក ស្រោមខួរធ្ងន់ធ្ងរ។  នៅមុនពេលលោកទទួលមរណះភាពមហាជនបានដឹងហើយថា សភាពជំងឺរបស់លោកគឺមានការឈឺចាប់នឹងរាំរៃអស់រយះពេលជាយូរ រហូតលោកដាច់ចិត្តទំលាយប្រាប់មហាជនត្រូវការជំនួយ ហើយ កាន់តែធ្ងន់ទៀតនោះ ចុងក្រោយ នេះ អាការៈជំងឺកាន់តែធ្ងន់រហូត   លែងនិយាយដឹងអីហើយ រវឺរវាយបាត់បង់ការចងចាំ  ហើយថែមទាំងប្រកាសរកជំនួយត្រូវការ ឈាម6កំប្លោក ដើម្បីសង្គ្រោះបន្ទាន់ ថែមទៀតផង ។  គេនៅចាំបានថា សម្រាប់លោក​ សុខ រ៉ាសុី ដែលត្រូវជាប្អូនប្រុសបង្កើត ក៏បានប្រាប់សារព័ត៌មាន ផងដែរថា   បងប្រុសរបស់ខ្លួន មានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ ក្នុងដំណាក់កាលចុងក្រោយ គឺសឹងតែអស់សង្ឃឹមទៅហើយ…សង្ឃឹមតិចមែនទែន។  បងប្រុសរបស់ខ្លួនចូលសម្រាកព្យាបាលតាំងពីម្សិលមិញ គឺនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ តែក្រុមគ្រួសារបានយកលោក ចេនឡា ទៅព្យាបាលនៅ៣ពេទ្យហើយ ទើបចុងក្រោយនៅកាល់ម៉ែត្រ។  ដោយទឹកចិត្តអ្នកសិល្បះនឹងសប្បុសធម៌នោះទេ នៅពេលដែលលោក អៀង ចេនឡាស្ថិតក្នុងព្យាបាលជំងឺគែសង្កេតឃើញមិត្តភ័ក្រសិល្បះករជាច្រើនបានចូលរួមបបរិច្ចាកថវិការជូនលោក ដើម្បីជួយសម្រួលបន្ទុក ហើយក្នុងនោះក៏នៅបុគ្គលល្បីៗនឹងអ្នកមានទ្រព្យក៏បានជួយបរិច្ចាកផងដែរតែជាអកុសល ដោយសារសភាពជំងឺធ្ងន់ធ្ងរពេក លោកមិនអាចទ្រាំទ្របាន ក៏បានទទួលមរណះភាព នៅយប់ថ្ងៃទី 28 ខែកុម្ភៈវេលាម៉ោងជាង 9 យប់ ។  ក្រោយពីដំណឹងនៃមរណះភាពត្រូវបានចែករំលែកក្នុងហ្វេសបុកដោយប្អូនប្រុសលោក គេសង្កេតឃើញអ្នកសិល្បះជាច្រើនបានផ្ញើររំលែកទុកភ្លាមៗផងដែរ ក្នុងនោះមាន  នាយ ព្រែក បានបង្ហោះរូបភាពជាមួយនឹងលោក ចេនឡា អមដោយខ្លឹមសារថា ខ្ញុំបាទពិតជាមានក្ដីសោកស្ដាយជាពន់ពេកចំពោះមរណភាពរបស់បងប្រុស អៀង ចេនទ្បា សូមវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុគតិភពកុំបីខាន🙏 លោក ហេនង​នូរាក់ កក្កដា ក៏បានសរសេដែលថា ហេតុអ្វីមនុស្សល្អដូចបងអាយុខ្លីម៉េសបង? បងជាមនុស្សផ្តល់នៅភាពសប្បាយរីករាយដល់មនុស្សជុំវិញខ្លួន ការគោរពផ្តល់តំលៃ មិនថាក្នុងការងារឫក៍ក្រៅការងារ បងជាមនុស្សល្អរបស់ប្អូន សូមបួងសួងដល់បងប្រុសកេីតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះណាបង សូមបងប្រុសគេងលក់ដោយស្ងប់ចុះណាបង ប្អូនសូមចូលរួមរំលែកទុក្ខនេះផង ហើយនៅក្នុងនោះនៅមាន អ្នកនាង ឱក សុគន្ធកញ្ញា  កញ្ញា ហុិនចន្ទនីរត្ន័ លោក សុខ រ៉ាសី រួមនិងតារាច្រើនដួងទៀតដែលបានចួលរួមរំលែកទុកផងដែរ៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print