ទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមកិច្ចប្រជុំរវាងក្រសួងការបរទេសជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន : នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ផេកផ្លូវការ របស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមុិញ លោក ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងក្រសួងការបរទេសជប៉ុន និង តំណាងស្ថានទូតនៃប្រទេសសមាជិកអាស៊ានប្រចាំទីក្រុងតូក្យូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន ។

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានគូសបញ្ជាក់ថា, កិច្ចប្រជុំបានផ្តោតការពិភាក្សាលើ ការពង្រឹងនិងពង្រីកទំនាក់ទំនងអាស៊ាន -ជប៉ុន ដោយឆ្នាំ២០២៣ ជាខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ក៏ដូចជាកិច្ចប្រជុំកំពូលស្តីពីការរំលឹកខួប៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន- ជប៉ុន ផងដែរ។ ម្យ៉ាងទៀត លោក រដ្ឋមន្ត្រីការបរទេសជប៉ុន និង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតនៃប្រទេសសមាជិកអាស៊ាន បានពិភាក្សាគ្នាផងដែរអំពីបញ្ហាប្រឈមរួមចំពោះជប៉ុន និងអាស៊ាន រួមទាំងបញ្ហាស្ថានការណ៏នៅប្រទេស អ៊ុយ ក្រែន។

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបន្តថា, នៅចុងបញ្ចប់ កិច្ចប្រជុំបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print